ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 83:10 - អាល់គីតាប

ទ្រង់​បាន​ប្រហារ​ពួក​គេ ឲ្យ​វិនាស​នៅ​អេន-‌ដោរ ហើយ​សាក‌សព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ត្រូវបាន​បំផ្លាញ​នៅ​អេន-ដោរ ពួកគេ​បាន​ទៅជា​ជី​សម្រាប់​ដី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​អ្នក​ដែល​បាន​វិនាស​ទៅ​នៅ​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ប្រហារ​ពួក​គេ ឲ្យ​វិនាស​នៅ​អេន-‌ដោរ ហើយ​សាក‌សព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជា​អ្នក​ដែល​វិនាស​ទៅ នៅ​ត្រង់​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី

សូមមើលជំពូក



ទំនុកតម្កើង 83:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សាក‌សព​របស់​នាង​យេសិ‌បិល​នឹង​ក្លាយ​ជា​ជី​ក្នុង​ចម្ការ​យេស‌រាល។ ដូច្នេះ គ្មាន​នរណា​អាច​ពោល​ថា​នេះ​ជា​ផ្នូរ​របស់​យេសិ‌បិល​បាន​ទេ»។


គេ​ទាំង​អស់​គ្នា​នឹង​ស្លាប់​យ៉ាង​សែន​វេទនា តែ​គ្មាន​នរណា​ធ្វើ​បុណ្យ ឬ​បញ្ចុះ​សព​ពួក​គេ​ទេ។ សាក‌សព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី។ ពួក​គេ​នឹង​ស្លាប់​ដោយ‌សារ​មុខ​ដាវ និង​ទុរ្ភិក្ស ហើយ​សាក‌សព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​ត្មាត និង​ចចក»។


ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះ‌អាទិត្យ ក្រោម​ព្រះ‌ច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បម្រើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍‌ទាយ និង​ធ្លាប់​ក្រាប​ថ្វាយ‌បង្គំ។ គ្មាន​នរណា​ប្រមូល​ឆ្អឹង​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។


ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក​វេទនា ពួក​គេ​នឹង​ដើរ​ដូច​មនុស្ស​ខ្វាក់ ដ្បិត​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​របស់អុលឡោះ‌តាអាឡា ឈាម​របស់​ពួក​គេ​នឹង​ខ្ចាយ ទៅ​គ្រប់​ទី​កន្លែង​ដូច​ធូលី​ដី សាក‌សព​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សំរាម។


កុល‌សម្ព័ន្ធ​ម៉ាណាសេ​ក៏​មាន​ទឹក​ដី នៅ​ក្នុង​ស្រុក​អ៊ី‌សា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ដោរ ក្រុង​អេន-ដោរ​ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។


អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​លោក​ស៊ីសេ‌រ៉ា ព្រម​ទាំង​រទេះ​ចំបាំង និង​ពល​ទាហាន​ទាំង​អស់​របស់​គាត់​បាក់​ទ័ព នៅ​មុខ​លោក​បារ៉ាក់។ លោក​ស៊ីសេ‌រ៉ា​បោះ​បង់​ចោល​រទេះ​ចំបាំង​របស់​គាត់ ហើយ​រត់​គេច​ខ្លួន​ទៅ។


លោក​បារ៉ាក់​ដេញ​តាម​រទេះ​ចំបាំង និង​កង‌ទ័ព​ខ្មាំង​រហូត​ដល់​ហារ៉ូ‌សេត‌កូយឹម។ កង‌ទ័ព​ទាំង​មូល​របស់​លោក​ស៊ីសេ‌រ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។


ឱ​ទឹក​ជ្រោះ​គីសូន ជ្រោះ​គីសូន​ដែល​មាន ទឹក​ហូរ តាំង​ពី​បុរាណ​កាល​មក​អើយ អ្នក​បាន​ហូរ​នាំ​ខ្មាំង​សត្រូវ​ចេញ​ទៅ។ ខ្ញុំ​នឹង​ជាន់​ខ្មាំង​សត្រូវ ដោយ​ចិត្ត​មោះ‌មុត!


ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ាឌាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​មក​ជូន​លោក​គេឌាន។


ស្តេច​សូល​បាន​បញ្ជា​ទៅ​កាន់​អ្នក​បម្រើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ អ្នក​បម្រើ​ជម្រាប​ស្តេច​វិញ​ថា៖ «នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។