Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 7:25 - អាល់គីតាប

25 ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ាឌាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​មក​ជូន​លោក​គេឌាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 គេ​ចាប់​បាន​មេ​ដឹក​នាំ​ទាំង​ពីរ​របស់​សាសន៍​ម៉ាឌាន គឺ​អូរិប សៀប។ គេ​បាន​សម្លាប់​អូរិប នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​គេ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លៃ​ទំពាំង‌បាយ‌ជូរ​របស់​សៀប។ បន្ទាប់​មក គេ​ដេញ​តាម​ពួក​ម៉ាឌាន​បន្ត​ទៀត រួច​គេ​យក​ក្បាល​របស់​អូរិប និង​សៀប មក​ជូន​គេឌាន នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ាឌាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង‌បាយជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់ មក​ជូន​លោក​គេឌាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 គេ​ចាប់​បាន​មេ​ទាំង​២​របស់​សាសន៍​ម៉ាឌាន គឺ​អូរិប​១ សៀប​១ គេ​បាន​សំឡាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សៀប​នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​សៀប ក៏​ដេញ​តាម​ពួក​ម៉ាឌាន​ទៅ​ទៀត រួច​នាំ​យក​ក្បាល​របស់​អូរិប នឹង​សៀប​នោះ​មក​ជូន​ដល់​គេឌាន នៅ​ខាង​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 7:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​ប្រហារ​ពួក​គេ ឲ្យ​វិនាស​នៅ​អេន-‌ដោរ ហើយ​សាក‌សព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​យក​រំពាត់ វាយ​ជន‌ជាតិ​អាស្ស៊ីរី ដូច​ពី​ដើម ទ្រង់​បាន​វាយ​ជន‌ជាតិ​ម៉ាឌាន​នៅ​ក្បែរ​ថ្ម​អូរិប ទ្រង់​នឹង​លើក​ដំបង​វាយ​សមុទ្រ ដូច​ទ្រង់​បាន​វាយ​សមុទ្រ​នៅ​ស្រុក​អេស៊ីប។


ដ្បិត​ទ្រង់​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ទ្រង់​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ ដូច​នៅ​ជំនាន់​ដែល​ទ្រង់​រំដោះ បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។


ខ្ញុំ​ឃើញ​ជំរំ​របស់​ជន‌ជាតិ​គូសាន រលាយ​សូន្យ ជំរក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។


បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ អុលឡោះ‌តាអាឡា​ឈប់​ខឹង។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ» រហូត​មក​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម