ដើម្បីស្ដាប់សំរែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។
ទំនុកតម្កើង 79:11 - អាល់គីតាប សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស ហើយដោយទ្រង់មានអំណាច សូមរំដោះអ្នកដែលមានទោស ដល់ជីវិតទាំងនោះផង។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យសម្រែកថ្ងូររបស់អ្នកទោសបានមកនៅចំពោះព្រះអង្គផង! សូមសំចៃទុកអ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ដោយអានុភាពនៃព្រះពាហុរបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យសំឡេងថ្ងូររបស់ពួកអ្នកទោស បានឮដល់ព្រះអង្គ ហើយដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ សូមការពារអ្នកដែលមានទោសដល់ស្លាប់ ទាំងនោះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស ហើយដោយព្រះអង្គមានឫទ្ធានុភាព សូមរំដោះអ្នកដែលមានទោស ដល់ជីវិតទាំងនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យដំងូររបស់ពួកឈ្លើយបានឮមកដល់ទ្រង់ ហើយដោយព្រះហស្តដ៏មានព្រះចេស្តារបស់ទ្រង់ នោះសូមជួយទំនុកបំរុង ដល់អស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់ផង |
ដើម្បីស្ដាប់សំរែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។
ពេលនោះ គេនឹងប្រកាសអំពីកិត្តិនាម របស់អុលឡោះតាអាឡានៅក្រុងស៊ីយ៉ូន គេនឹងសរសើរតម្កើងទ្រង់នៅក្រុងយេរូសាឡឹម
ដោយទ្រង់មើលឃើញមនុស្សទុគ៌ត ត្រូវគេជិះជាន់ និងឮសំរែករបស់ជនក្រីក្រដែលរងទុក្ខលំបាក អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងត្រូវតែក្រោកឡើង យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយបន្ទាបបន្ថោក»។
ដ្បិតអុលឡោះតាអាឡាស្តាប់ ពាក្យរបស់មនុស្សកំសត់ទុគ៌ត ហើយនៅពេលប្រជារាស្ត្ររបស់ទ្រង់ ជាប់ឃុំឃាំង ទ្រង់មិនបំភ្លេចគេឡើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង យើងខ្ញុំសង្ឃឹមលើទ្រង់ហើយ រៀងរាល់ព្រឹក សូមទ្រង់ធ្វើជាកម្លាំងដល់យើងខ្ញុំ។ នៅពេលមានអាសន្ន សូមសង្គ្រោះយើងខ្ញុំផង!
ប្រោសមនុស្សខ្វាក់ឲ្យបានភ្លឺ នាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុង ភាពងងឹត ឲ្យបានចេញរួចផង។
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
អុលឡោះអាចធ្វើអ្វីៗទាំងអស់ ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារអំណាចរបស់ទ្រង់ដែលបំពេញសកម្មភាពនៅក្នុងយើង