រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាប្រមាថមាក់ងាយខ្ញុំ ពួកគេចំអកឡកឡឺយឲ្យខ្ញុំ ហើយយកឈ្មោះខ្ញុំទៅដាក់បណ្ដាសាគ្នា។
ទំនុកតម្កើង 77:5 - អាល់គីតាប ខ្ញុំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំរិះគិតអំពីអស់ទាំងថ្ងៃកាលពីបុរាណ គឺអស់ទាំងឆ្នាំដ៏យូរលង់មកហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំពិចារណាពីសម័យចាស់បុរាណ ក៏នឹកចាំពីឆ្នាំទាំងឡាយដ៏យូរលង់កន្លងមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំរំពឹងគិតអំពីអតីតកាល គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយ នឹងអស់ទាំងឆ្នាំពីកាលមុន |
រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាប្រមាថមាក់ងាយខ្ញុំ ពួកគេចំអកឡកឡឺយឲ្យខ្ញុំ ហើយយកឈ្មោះខ្ញុំទៅដាក់បណ្ដាសាគ្នា។
ខ្ញុំនឹកទៅដល់ជំនាន់ដើម ខ្ញុំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើ ខ្ញុំពិចារណាអំពីស្នាដៃរបស់ទ្រង់។
ឱអុលឡោះអើយ ដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក នូវស្នាដៃទាំងប៉ុន្មាន ដែលទ្រង់បានធ្វើនៅជំនាន់របស់ពួកគេ គឺតាំងពីយូរអង្វែងណាស់មកហើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សំដែងអំណាច! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ អំណាចទ្រង់ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សំបើមនោះ។
ចូរនឹកចាំពីអតីតកាល ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ ចូរសុំឲ្យឪពុកម្តាយ និងជីដូនជីតារបស់អ្នក រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។