ខ្ញុំនឹងច្រៀងតម្កើងទ្រង់ ខ្ញុំនឹងបន្លឺសំឡេងឡើងដោយអំណរ ខ្ញុំនឹងច្រៀងអស់ពីចិត្ត ព្រោះទ្រង់បានរំដោះជីវិតខ្ញុំ។
នៅពេលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ បបូរមាត់របស់ទូលបង្គំនឹងស្រែកហ៊ោសប្បាយ; ព្រលឹងរបស់ទូលបង្គំដែលព្រះអង្គបានប្រោសលោះ ក៏នឹងស្រែកហ៊ោសប្បាយដែរ។
កាលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ បបូរមាត់ទូលបង្គំស្រែកហ៊ោដោយអំណរ ហើយព្រលឹងទូលបង្គំដែលព្រះអង្គបានលោះ ក៏បន្លឺសំឡេងឡើងដោយអំណរដែរ។
ទូលបង្គំនឹងច្រៀងតម្កើងព្រះអង្គ ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ ទូលបង្គំនឹងច្រៀងអស់ពីចិត្ត ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
កាលណាទូលបង្គំច្រៀងសរសើរដល់ទ្រង់ នោះបបូរមាត់នៃទូលបង្គំនឹងបន្លឺឡើងដោយអំណរ ព្រមទាំងព្រលឹងនៃទូលបង្គំដែលទ្រង់បានលោះនោះផង
សូមម៉ាឡាអ៊ីកាត់ ដែលបានរំដោះពុកឲ្យរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមឲ្យគេរំលឹកឈ្មោះពុក ឈ្មោះរបស់អ៊ីព្រហ៊ីមជាជីតា និង ឈ្មោះរបស់អ៊ីសាហាក់ ជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
ស្តេចទតមានប្រសាសន៍ទៅកាន់លោករេកាប និងលោកបាណា ជាកូនរបស់លោករីម៉ូន អ្នកភូមិបៀរ៉ុតថា៖ «ខ្ញុំសុំប្រាប់អ្នកទាំងពីរ ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប ហើយជាម្ចាស់ដែលបានរំដោះខ្ញុំ នៅគ្រប់គ្រាមានអាសន្នថា
ទ្រង់បានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ ទ្រង់តែងសំដែងចិត្តមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌
អស់មួយជីវិត ខ្ញុំច្រៀងតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងច្រៀង គីតាបសាបូរជូនម្ចាស់របស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត!
អុលឡោះតាអាឡាសង្គ្រោះជីវិតអ្នកបម្រើរបស់ទ្រង់ ហើយអស់អ្នកដែលមកពឹងផ្អែកលើទ្រង់ តែងតែរួចផុតពីទុក្ខទោស។
ខ្ញុំនឹងបានសប្បាយ មានសុខដុមរមនា ហើយខ្ញុំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងទ្រង់។
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។