ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។
ទំនុកតម្កើង 69:16 - អាល់គីតាប អុលឡោះតាអាឡាអើយ ដោយទ្រង់មាន ចិត្តសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកខ្ញុំ ដោយចិត្តអាណិតមេត្តាដ៏ធំធេង សូមងាកមកមើលខ្ញុំផង! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមឆ្លើយនឹងទូលបង្គំផង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អណាស់! សូមបែរមករកទូលបង្គំដោយសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំ ដ្បិតព្រះហឫទ័យសប្បុរស របស់ព្រះអង្គល្អណាស់ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ សូមបែរមករកទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង សូមងាកមកទតមើលទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផង ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយ សូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណា ដ៏បរិបូររបស់ទ្រង់ |
ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។
អុលឡោះតាអាឡាជាម្ចាស់អើយ! សូមទ្រង់មេត្តា ជួយខ្ញុំដោយយល់ដល់នាមទ្រង់ ទ្រង់មានចិត្តមេត្តាករុណា ដ៏លើសលប់ សូមរំដោះខ្ញុំផង!
រីឯខ្ញុំវិញ ខ្ញុំប្រព្រឹត្តតែអំពើទៀងត្រង់។ សូមរំដោះខ្ញុំ សូមប្រណីសន្ដោសខ្ញុំផង!។
ឱអុលឡោះអើយ ចិត្តមេត្តាករុណា របស់ទ្រង់ មានតម្លៃដ៏លើសលប់បំផុត! មនុស្សលោកមកជ្រកកោនក្រោមម្លប់អំណាច របស់ទ្រង់ ដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា ។
ឱអុលឡោះអើយ! សូមប្រណីសន្ដោសខ្ញុំផង ដ្បិតទ្រង់មានចិត្ត មេត្តាករុណាដ៏លើសលប់ សូមលើកលែងទោសឲ្យខ្ញុំផង ដ្បិតទ្រង់មានចិត្ត អាណិតមេត្តាដ៏ទូលំទូលាយ។
ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ ប្រសើរលើសជីវិតទៅទៀត ខ្ញុំនឹងពោលពាក្យសរសើរតម្កើង សិរីរុងរឿងទ្រង់។
ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកទ្រង់ ឥឡូវនេះ ជាពេលដែលគាប់បំណង ទ្រង់ហើយ ឱអុលឡោះអើយ ដោយទ្រង់មានចិត្តមេត្តាករុណាដ៏ធំធេង ទ្រង់ពិតជាសង្គ្រោះខ្ញុំមិនខាន សូមឆ្លើយតបមកខ្ញុំផង!។
ខ្ញុំសូមរំលឹកពីអំពើដ៏សប្បុរសរបស់អុលឡោះតាអាឡា ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ចំពោះកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ទ្រង់ប្រទានមកជនជាតិអ៊ីស្រអែល គឺកិច្ចការដែលទ្រង់បានសំដែងចំពោះពួកគេ ដោយចិត្តមេត្តាករុណាដ៏លើសលប់ និងចិត្តសប្បុរសពន់ប្រមាណ។
ទ្រង់មុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ទ្រង់មិនប្រកាន់ទោសរបស់យើងខ្ញុំទេ ទ្រង់នឹងយកអំពើបាបទាំងប៉ុន្មាន របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។