ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 66:13 - អាល់គីតាប

ខ្ញុំ​ចូល​មក​ក្នុង​ដំណាក់​របស់​ទ្រង់ ទាំង​នាំ​គូរបាន​ដុត​យក​មក​ជូន​ទ្រង់ ដូច​ខ្ញុំ​បាន​សន្យា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​នឹង​មក​ឯ​ដំណាក់​របស់ព្រះអង្គ​ជាមួយ​តង្វាយដុត ទូលបង្គំ​នឹង​លាបំណន់​ដែល​ទូលបង្គំ​បានបន់ ដល់​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​នឹង​យក​តង្វាយ​ដុត ចូល​មក​ក្នុង​ដំណាក់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​លា​បំណន់ចំពោះ​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះអង្គ ដូច​ទូលបង្គំ​បាន​សន្យា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​នឹង​យក​ដង្វាយ​ដុត ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់ ហើយ​នឹង​លា​បំណន់​របស់​ទូលបង្គំ

សូមមើលជំពូក



ទំនុកតម្កើង 66:13
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ្នក​ទូរអា‌អង្វរ​ទ្រង់ ទ្រង់​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ ហើយ​អ្នក​នឹង​ជូន​ជំនូន តាម​ពាក្យ​ដែល​លោក​បន់។


ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ដំណាក់​របស់​ទ្រង់ ដោយ​អរ​គុណ ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ម៉ាស្ជិទ ដោយ​ពាក្យ​សរសើរ​តម្កើង! ចូរ​លើក​តម្កើង​ទ្រង់ ចូរ​សរសើរ​តម្កើង​នាម​ទ្រង់!


ខ្ញុំ​នឹង​យក​ជំនូន​មក​ជូន​អុលឡោះ‌តាអាឡា តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់។


ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​អុលឡោះ‌តាអាឡា។


មាន​តែ​អុលឡោះ‌តាអាឡា​ទេ​ដែល​ជា​ម្ចាស់​ដ៏​ពិត តែ​មួយ ទ្រង់​បំភ្លឺ​យើង ចូរ​នាំ​គ្នា​លើក​ធាង​ទន្សែ​ឡើង ហើយ​ហែ​ជា​ក្បួន រហូត​ដល់​ជ្រុង​អាសនៈ​របស់​អុលឡោះ‌តាអាឡា!


ដោយ​ទ្រង់​បាន​ប្រោស‌ប្រណី​ដល់​ខ្ញុំ ខ្ញុំ​អាច​លើក​តម្កើង​ទ្រង់ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ខ្ញុំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់។


ឱ​អុលឡោះ​អើយ! ខ្ញុំ​ត្រូវ​តែ​ជូន​ជំនូន តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា​ជា​មួយ​ទ្រង់ ខ្ញុំ​នឹង​ធ្វើ​គូរបាន​អរ​គុណ​ទ្រង់។


ទ្រង់​តែងតែ​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ របស់​មនុស្ស​លោក​ជា‌និច្ច ពួក​គេ​ នឹង​មក​រក​ទ្រង់​ទាំង​អស់​គ្នា។


ពេល​ណា​អ្នក​សន្យា​ជា​មួយ​អុលឡោះ​អំពី​រឿង​អ្វី​មួយ ត្រូវ​សម្រេច​តាម​ពាក្យ​ដែល​អ្នក​សន្យា​ឲ្យ​បាន​រួស‌រាន់ ដ្បិត​ទ្រង់​មិន​អធ្យា‌ស្រ័យ​ឲ្យ​មនុស្ស​លេលា​ឡើយ។ ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា។


សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ លែង​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៅ!


មើល​ហ្ន៎! អ្នក​នាំ​ដំណឹង‌ល្អ​ស្ដី​អំពី​សន្តិ‌ភាព កំពុង​តែ​រត់​នៅ​លើ​ភ្នំ! អ្នក​ស្រុក​យូដា​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​លា​បំណន់​ទៅ! ដ្បិត​ជន​ពាល​មិន​ឈ្លាន‌ពាន​អ្នក​ទៀត​ទេ គេ​វិនាស​សូន្យ​ទាំង​ស្រុង​ហើយ!


ប្រសិន​បើ​អ្នក​មិន​បាន​បន់​ទេ នោះ​អ្នក​នឹង​គ្មាន​បាប​អ្វី​ទេ។


ប៉ុន្តែ បើ​អ្នក​បន់​អ្វី​មួយ ចូរ​ធ្វើ​តាម​បំណន់​ដែល​អ្នក​បាន​បន់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទៅ»។


«ប្រសិន​បើ​អ្នក​ដើរ​កាត់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​បាន​ឡើយ។


ចូរ​យើង​ជូន​ជំនូន សម្រាប់​លើក​តម្កើង​អុលឡោះ​ជា‌និច្ច តាម​រយៈ​អ៊ីសា គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​នាម​គាត់។


កាល​គាត់​ក្រឡេក​ឃើញ​នាង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ!​កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយអុលឡោះ‌តាអាឡា​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សំដី​នោះ​វិញ​បាន​ទេ»។