Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 23:24 - អាល់គីតាប

24 «ប្រសិន​បើ​អ្នក​ដើរ​កាត់​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ប្រសិន‌បើ​អ្នក​ចូល​ទៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ជិត​ខាង អ្នក​អាច​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​បរិ‌ភោគ​តាម​ចិត្ត មួយ​ចម្អែត​របស់​អ្នក ប៉ុន្តែ មិន​ត្រូវ​បេះ​ដាក់​ថង់​យក​ទៅ​ជា‌មួយ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 «ប្រសិន​បើ​អ្នក​ដើរ​កាត់​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កាល​ណា​ឯង​ចូល​ទៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ជិត​ខាង​ណា នោះ​នឹង​បរិភោគ​ផល​ចំអែត​តាម​ចិត្ត​បាន ប៉ុន្តែ​មិន​ត្រូវ​បេះ​ដាក់​ក្នុង​កញ្ច្រែង​ឯង​ទេ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 23:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ជំនូន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូន​អុលឡោះ គឺ​ពាក្យ​អរ​គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ខ្ញុំ​ចូល​មក​ក្នុង​ដំណាក់​របស់​ទ្រង់ ទាំង​នាំ​គូរបាន​ដុត​យក​មក​ជូន​ទ្រង់ ដូច​ខ្ញុំ​បាន​សន្យា


ចូរ​រិះ‌គិត​ឲ្យ​បាន​ដិត‌ដល់ មុន​នឹង​សន្យា​ជូន​អ្វី​មួយ​ទៅ​អុលឡោះដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​គេ​បន់អុលឡោះ‌តាអាឡា ដោយ​សន្យា​ជូន​នរណា​ម្នាក់​ទៅ​ទ្រង់ គេ​អាច​រួច​ពី​បំណន់​របស់​ខ្លួន​បាន​ដោយ​បង់​ប្រាក់ តាម​ការ​វាយ​តម្លៃ​របស់​មនុស្ស។


ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ផង។


ដ្បិត «ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​អុលឡោះ​តាអាឡា»។


ប៉ុន្តែ បើ​អ្នក​បន់​អ្វី​មួយ ចូរ​ធ្វើ​តាម​បំណន់​ដែល​អ្នក​បាន​បន់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទៅ»។


ពេល​ណា​អ្នក​ដើរ​កាត់​ស្រែ​របស់​អ្នក​ដទៃ អ្នក​អាច​យក​ដៃ​បូត​កួរ​ស្រូវ​បាន តែ​អ្នក​មិន​អាច​យក​កណ្តៀវ​មក​ច្រូត​ស្រូវ​របស់​គេ​ឡើយ»។


កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ គឺ​ត្រូវ​ស្កប់​ចិត្ដ​នឹង​ទ្រព្យ​សម្បត្តិ ដែល​បង​ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ»។


ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​ប្រហារ​ជីវិត​ពួក​គេ​ទេ ព្រោះ​អ្នក​ដឹក​នាំ​សហគមន៍​សច្ចា​ជា​មួយ​ពួក​គេ ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជ្រុល​ហួស​ទៅ​ហើយ ប៉ុន្តែ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​រិះគន់​ពួក​អ្នក​ដឹក​នាំ​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម