អុលឡោះមានបន្ទូលមកស្តេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្តោយឲ្យអ្នកប៉ះពាល់នាងឡើយ។
ទំនុកតម្កើង 51:4 - អាល់គីតាប ខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងទ្រង់ គឺទាស់នឹងទ្រង់តែមួយគត់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើមួយ ដែលទ្រង់ចាត់ទុកថាជាអំពើអាក្រក់។ ទោះបីទ្រង់កាត់ទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែសុចរិត ហើយទោះបីទ្រង់ធ្វើទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែឥតកំហុសដដែល។ ព្រះគម្ពីរខ្មែរសាកល ចំពោះព្រះអង្គ គឺចំពោះព្រះអង្គតែមួយអង្គគត់ប៉ុណ្ណោះ ដែលទូលបង្គំបានប្រព្រឹត្តបាប ទូលបង្គំបានប្រព្រឹត្តការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ ដូច្នេះព្រះអង្គត្រូវបានរាប់ជាសុចរិតយុត្តិធម៌ នៅពេលព្រះអង្គមានបន្ទូល ព្រះអង្គត្រូវបានរាប់ជាបរិសុទ្ធ នៅពេលព្រះអង្គជំនុំជម្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ហើយបានប្រព្រឹត្តអំពើអាក្រក់ នៅចំពោះព្រះនេត្រព្រះអង្គ ដើម្បីឲ្យដឹងថា ព្រះអង្គសុចរិត ពេលព្រះអង្គមានព្រះបន្ទូល ហើយព្រះអង្គឥតសៅហ្មង ពេលព្រះអង្គជំនុំជម្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែសុចរិត ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែឥតកំហុសដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង ទូលបង្គំទទួលស្គាល់អំពើទាំងនោះ ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ |
អុលឡោះមានបន្ទូលមកស្តេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្តោយឲ្យអ្នកប៉ះពាល់នាងឡើយ។
អ៊ើរដែលជាកូនច្បងរបស់យូដា ជាមនុស្សអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡាទេ ដូច្នេះ អុលឡោះក៏ដកជីវិតគាត់ទៅ។
ក្នុងផ្ទះនេះ គ្មាននរណាធំជាងខ្ញុំទេ គាត់អនុញ្ញាតឲ្យខ្ញុំប៉ះពាល់អ្វីៗនៅក្នុងផ្ទះទាំងអស់វៀរលែងតែ លោកស្រីម្នាក់ប៉ុណ្ណោះ ព្រោះលោកស្រីជាភរិយារបស់គាត់។ ដូច្នេះ ខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏អាក្រក់បំផុតនេះបានឡើយ ហើយខ្ញុំក៏ពុំអាចប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះបានដែរ»។
អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន។ ដ្បិតអុលឡោះបានបង្កើតមនុស្សលោក មកជាតំណាងរបស់អុលឡោះ។
ពួកគេយកកូនប្រុសកូនស្រីទៅធ្វើបូជាយញ្ញ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្តោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ជាហេតុបណ្តាលឲ្យទ្រង់ខឹង។
ស្តេចបានយកបុត្រាទៅធ្វើបូជាយញ្ញ គាត់បានរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្តេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់បំណងអុលឡោះតាអាឡា ធ្វើឲ្យទ្រង់ខឹង។
ទ្រង់កោះហៅផ្ទៃមេឃ និងផែនដី ឲ្យធ្វើជាសាក្សី នៅពេលទ្រង់វិនិច្ឆ័យទោស ប្រជារាស្ត្ររបស់ទ្រង់
ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុសនឹងហ៊ូកុំរបស់អុលឡោះ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះ ជាកូនទៀតទេ”។
ប្រជាជនទាំងមូល និងអ្នកទារពន្ធបានស្ដាប់យ៉ះយ៉ាទទួលស្គាល់ថា អុលឡោះពិតជាសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹកពីគាត់។
ដ្បិតអុលឡោះបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលទ្រង់បានតែងតាំង។ អុលឡោះបានប្រោសបុរសនោះឲ្យរស់ឡើងវិញ ទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។
ក៏ប៉ុន្ដែ ដោយអ្នកមានចិត្ដរឹងរូស មិនព្រមកែប្រែចិត្ដគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃនៃកំហឹង ជាថ្ងៃដែលអុលឡោះនឹងសំដែងការវិនិច្ឆ័យទោសដោយយុត្ដិធម៌
មិនដូច្នោះទេ ទោះបីមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកកុហកក្ដី ក៏អុលឡោះនៅតែសច្ចៈដែរ ដូចមានចែងទុកមកថាៈ «ត្រូវឲ្យគេទទួលស្គាល់ថា ទ្រង់សុចរិត ឥតល្អៀងក្នុងបន្ទូលនៃទ្រង់សោះឡើយ ហើយទ្រង់នឹងមានជ័យជំនះ នៅពេលទ្រង់កាត់ក្ដី»។
អុលឡោះមានបន្ទូលថា «កុំប្រព្រឹត្ដអំពើផិតក្បត់» ហើយទ្រង់មានបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»។ ប្រសិនបើអ្នកមិនប្រព្រឹត្ដអំពើផិតក្បត់ទេ តែសម្លាប់គេ នោះបានសេចក្ដីថាអ្នកប្រព្រឹត្ដល្មើសនឹងហ៊ូកុំហើយ។
ផ្ទុយទៅវិញ ប្រសិនបើបងប្អូននាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថា បងប្អូនប្រព្រឹត្ដអំពើបាប ហើយហ៊ូកុំចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្ដបទល្មើស
ខ្ញុំឮម៉ាឡាអ៊ីកាត់នៃទឹកពោលថា៖ «ឱអុលឡោះដ៏នៅអស់កល្ប និងនៅតាំងពីដើមរៀងមក ទ្រង់ពិតជាវិសុទ្ធហើយទ្រង់វិនិច្ឆ័យទោសដោយយុត្ដិធម៌មែន!
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ គាត់ដែលនៅលើសេះនោះ មាននាមថា «ស្មោះត្រង់ហើយពិតប្រាកដ» គាត់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្ដិធម៌។