ចុះហេតុដូចម្តេចបានជាអ្នកមើលងាយបន្ទូលរបស់យើង ដោយប្រព្រឹត្តអំពើដែលមិនគាប់បំណងយើង គឺអ្នកបានធ្វើឃាតអ៊ូរី ជាជនជាតិហេត ដោយប្រគល់ទៅឲ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួនឯង។
ទំនុកតម្កើង 51:16 - អាល់គីតាប ទ្រង់មិនពេញចិត្ត ឲ្យខ្ញុំធ្វើគូរបានទេ ទោះបីគូរបានដុត ក៏មិនពេញចិត្តទ្រង់ដែរ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជាឡើយ បើមិនដូច្នោះទេ ម្ល៉េះសមទូលបង្គំបានថ្វាយហើយ; ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដុតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យ នឹងយញ្ញបូជាទេ ប្រសិនបើទូលបង្គំត្រូវថ្វាយតង្វាយដុត នោះក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនសព្វព្រះហឫទ័យ ឲ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ បើសព្វព្រះហឫទ័យវិញ នោះទូលបង្គំនឹងបានថ្វាយហើយ ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ |
ចុះហេតុដូចម្តេចបានជាអ្នកមើលងាយបន្ទូលរបស់យើង ដោយប្រព្រឹត្តអំពើដែលមិនគាប់បំណងយើង គឺអ្នកបានធ្វើឃាតអ៊ូរី ជាជនជាតិហេត ដោយប្រគល់ទៅឲ្យជនជាតិអាំម៉ូនសម្លាប់ រួចយកប្រពន្ធរបស់អ៊ូរីមកធ្វើជាប្រពន្ធរបស់ខ្លួនឯង។
ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។
យើងមិនបន្ទោសអ្នករាល់គ្នាអំពីជំនូន និងគូរបានដុតដែលអ្នករាល់គ្នាតែងតែ យកមកជូនយើងជាប្រក្រតីនោះទេ។
ក៏ប៉ុន្តែ ទ្រង់ពេញចិត្ត នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសប្រទានឲ្យខ្ញុំ មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង!
ជារៀងរាល់ថ្ងៃ ខ្ញុំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត និងការសង្គ្រោះរបស់ទ្រង់ ដែលមានចំនួន ដ៏ច្រើនឥតគណនា។
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្តី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
អុលឡោះមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកជូនដោយបំណងអាក្រក់។
«ពេលអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេ ពួកគេមិនព្រមស្ដាប់ ពេលអ្នកហៅពួកគេ ពួកគេមិនព្រមឆ្លើយ។
ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានគូរបានទេ យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកគូរបានមកឲ្យយើង។
ប្រសិនបើអ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា អ្នកនោះត្រូវជូនពពែញីមួយ អាយុមួយខួបជាគូរបានរំដោះបាប។
មិនត្រូវទទួលប្រាក់ ដើម្បីលោះជីវិតឃាតកណាម្នាក់ដែលគេកាត់ទោសប្រហារជីវិតឡើយ អ្នកនោះត្រូវតែស្លាប់។
ប្រសិនបើគេតាមទាន់បុរសម្នាក់ ដែលកំពុងរួមដំណេកជាមួយប្រពន្ធអ្នកដទៃ ជនទាំងពីរត្រូវទទួលទោសដល់ស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្ត្រីនោះ ទាំងស្ត្រីផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់អំពើអាក្រក់ ចេញពីចំណោមជនជាតិអ៊ីស្រអែល។
សាំយូអែលមានប្រសាសន៍ថា៖ «តើអុលឡោះតាអាឡាពេញចិត្តនឹងគូរបានដុត ព្រមទាំងគូរបានផ្សេងៗ ខ្លាំងជាងការស្តាប់បង្គាប់ទ្រង់ឬ? ទេ! ការស្តាប់បង្គាប់ប្រសើរជាងធ្វើគូរបានទៅទៀត ការយកចិត្តទុកដាក់ស្តាប់ ក៏ប្រសើរជាងការជូនខ្លាញ់ចៀមឈ្មោលដែរ។