សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។
ទំនុកតម្កើង 50:20 - អាល់គីតាប អ្នកត្រៀមខ្លួនចោទប្រកាន់បងប្អូនជានិច្ច ហើយអ្នកបរិហារកេរ្តិ៍បងប្អូនបង្កើតទៀតផង។ ព្រះគម្ពីរខ្មែរសាកល អ្នកអង្គុយនិយាយទាស់នឹងបងប្អូនរបស់អ្នក ទាំងនិយាយមួលបង្កាច់ទាស់នឹងកូនរបស់ម្ដាយអ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកអង្គុយនិយាយដើមបងប្អូនរបស់ខ្លួន អ្នកនិយាយបង្កាច់បងប្អូនពោះមួយរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រៀមខ្លួនចោទប្រកាន់បងប្អូនជានិច្ច ហើយអ្នកបរិហារកេរ្តិ៍បងប្អូនបង្កើតទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងអង្គុយនិយាយដើមពីបងប្អូន ឯងនិយាយបង្កាច់ឈ្មោះទាំងកូនពោះ១នឹងឯងផង |
សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។
អ្នកណាលាក់ចិត្តស្អប់ អ្នកនោះជាមនុស្សនិយាយកុហក រីឯអ្នកមួលបង្កាច់គេជាមនុស្សល្ងីល្ងើ។
មិនត្រូវដើរបរិហារកេរ្តិ៍ប្រជាជនរបស់អ្នកឡើយ ហើយក៏កុំចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោសប្រហារជីវិតដែរ។ យើងជាអុលឡោះតាអាឡា។
បងប្អូននឹងចាប់បញ្ជូនគ្នាឯង ទៅឲ្យគេសម្លាប់ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។
ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ!
ចំពោះស្ដ្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្ដស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។
រីឯលោកយាយចាស់ៗវិញ ក៏ដូច្នោះដែរ ចូរជម្រាបគាត់ ឲ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតបរិសុទ្ធ កុំឲ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលអុលឡោះសង្គ្រោះមនុស្សលោកហើយ ហើយអំណាច និងនគរនៃអុលឡោះជាម្ចាស់របស់យើង ព្រមទាំងអំណាចអាល់ម៉ាហ្សៀសរបស់ទ្រង់ក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខម្ចាស់របស់យើង។