អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីអុលឡោះតាអាឡា បែបនេះឯង!
ទំនុកតម្កើង 40:14 - អាល់គីតាប សូមឲ្យអស់អ្នកដែលចង់ដកជីវិតខ្ញុំ ត្រូវអាប់អោន និងបាក់មុខទាំងអស់គ្នា! សូមឲ្យអស់អ្នកដែលសប្បាយចិត្ត នឹងទុក្ខវេទនារបស់ខ្ញុំ ត្រូវដកខ្លួនថយ និងអាម៉ាស់មុខ! ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកដែលស្វែងរកដើម្បីបំផ្លាញព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ ហើយទទួលការអាប់យសទាំងអស់គ្នា; សូមឲ្យពួកដែលពេញចិត្តនឹងមហន្តរាយរបស់ទូលបង្គំ បានថយទៅវិញ ហើយអៀនខ្មាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យអស់អ្នកដែលចង់ដកជីវិតទូលបង្គំ ត្រូវអាប់ឱន និងបាក់មុខទាំងអស់គ្នា! សូមឲ្យអស់អ្នកដែលសប្បាយចិត្ត នឹងទុក្ខវេទនារបស់ទូលបង្គំ ត្រូវដកខ្លួនថយ និងអាម៉ាស់មុខ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកដែលរកបំផ្លាញព្រលឹងទូលបង្គំ នោះសូមឲ្យគេត្រូវមានសេចក្ដីខ្មាស ហើយលាក់មុខ ទាំងអស់គ្នា ឯពួកអ្នកដែលប៉ងប្រទូស្តនឹងទូលបង្គំ នោះសូមឲ្យគេត្រូវថយចេញ ព្រមទាំងមានសេចក្ដីអាប់យសផង |
អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីអុលឡោះតាអាឡា បែបនេះឯង!
សត្រូវរបស់ខ្ញុំជាច្រើននាក់ឡោមព័ទ្ធ ខ្ញុំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា ពួកគេនៅជុំវិញខ្ញុំ ដូចគោបាមកពីស្រុកបាសាន ។
សូមដោះលែងខ្ញុំឲ្យរួចផុតពីមុខដាវ សូមដោះលែងខ្ញុំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
សូមឲ្យពួកអ្នកដែលអរសប្បាយ នៅពេលឃើញខ្ញុំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យពួកអ្នកដែលព្រហើនដាក់ខ្ញុំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។
សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតខ្ញុំ ត្រូវអាម៉ាស់ និងបាក់មុខ សូមឲ្យពួកអ្នកដែលប៉ុនប៉ងធ្វើបាបខ្ញុំ ដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស!
សូមឲ្យអស់អ្នកដែលចោទប្រកាន់ខ្ញុំ ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ! សូមឲ្យអស់អ្នកដែលប្រាថ្នាឲ្យខ្ញុំ វេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
ពួកចងកំហឹងនឹងអ្នក មុខជាត្រូវអាម៉ាស់ និងបាក់មុខ ពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់ និងរលាយសូន្យទៅ។
គេនឹងពោលថា មានតែអុលឡោះតាអាឡាជាម្ចាស់តែមួយទេ ដែលមាន ចិត្តស្មោះស្ម័គ្រ និងមានអំណាច។ រីឯអស់អ្នកដែលបានប្រឆាំងទ្រង់ នឹងមករកទ្រង់ទាំងអាម៉ាស់។
កាលអ៊ីសាប្រាប់គេថា “គឺខ្ញុំហ្នឹងហើយ”ដូច្នេះគេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។