គាត់នឹងមានសុភមង្គលជានិច្ច ហើយពូជពង្សរបស់គាត់ នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។
ទំនុកតម្កើង 37:29 - អាល់គីតាប មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។ ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតនឹងទទួលផែនដីជាមរតក ហើយរស់នៅទីនោះជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច។ |
គាត់នឹងមានសុភមង្គលជានិច្ច ហើយពូជពង្សរបស់គាត់ នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។
រីឯមនុស្សទន់ទាបវិញ គេនឹងទទួលទឹកដីជាមត៌ក ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
អុលឡោះតាអាឡាយកចិត្តទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង ទ្រង់នឹងថែរក្សាទឹកដីរបស់គេ ឲ្យបានគង់វង្សរហូតតទៅ។
ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ធ្វើដូច្នេះ អ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ
អុលឡោះតាអាឡានឹងកាត់កាល់អស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ តែអស់អ្នកដែលសង្ឃឹមលើទ្រង់ នឹងទទួលទឹកដីជាមត៌ក។
ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ ហើយមនុស្សឥតកំហុស នឹងនៅស្ថិតស្ថេររហូតតទៅ។
ពេលអ្នកស្រែកអង្វរករ ឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ! រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅ រីឯអ្នកដែលមកជ្រកកោនជាមួយយើង នឹងគ្រប់គ្រងស្រុកទេសទុកជាមត៌ក ហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើង ទុកជាកម្មសិទ្ធិដែរ។
ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
ចូរស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ចូរស្តាប់តាមបន្ទូលរបស់ទ្រង់ និងជំពាក់ចិត្តលើទ្រង់។ ទ្រង់ជាជីវិតរបស់អ្នក ទ្រង់ប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលអុលឡោះតាអាឡាបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក»។
ត្រូវដើរតាមមាគ៌ាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបង្គាប់មក ឥតល្អៀងត្រង់ណាឡើយ ដើម្បីឲ្យអ្នករាល់គ្នា មានជីវិត មានសុភមង្គល និងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។
អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេធ្វើជាបុត្ររបស់យើង។