កាលគេបានឃើញយូសុះពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថា នឹងសម្លាប់គាត់ចោល។
ទំនុកតម្កើង 31:14 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមផ្ញើជីវិតលើទ្រង់! ខ្ញុំពោលថាទ្រង់ពិតជាម្ចាស់ របស់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេហូវ៉ាអើយ ទូលបង្គំបានជឿទុកចិត្តលើព្រះអង្គ ទូលបង្គំបានទូលថា៖ “ព្រះអង្គជាព្រះនៃទូលបង្គំ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ ទូលបង្គំពោលថា «ព្រះអង្គជាព្រះរបស់ទូលបង្គំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គ! ទូលបង្គំពោលថាព្រះអង្គពិតជាព្រះ របស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ |
កាលគេបានឃើញយូសុះពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថា នឹងសម្លាប់គាត់ចោល។
ខ្ញុំអង្វរអុលឡោះតាអាឡាថា: ទ្រង់ជាម្ចាស់នៃខ្ញុំ! អុលឡោះតាអាឡាអើយ សូមផ្ទៀង ស្ដាប់ខ្ញុំទទូចអង្វរទ្រង់!
អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលជួយរំដោះខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ជាថ្មដាសម្រាប់ខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏មាំមួនរបស់ខ្ញុំ។
ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ ហើយទ្រង់ជាម្ចាស់នៃខ្ញុំ ។
ឱអុលឡោះអើយ! ទ្រង់ពិតជាម្ចាស់នៃខ្ញុំមែន ខ្ញុំស្វែងរកទ្រង់ ខ្ញុំចង់នៅក្បែរទ្រង់ណាស់ ខ្ញុំចង់នៅជាប់ជាមួយទ្រង់ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។
ឱអុលឡោះអើយ សូមកុំទៅណាឆ្ងាយពីខ្ញុំឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមមកជួយខ្ញុំជាប្រញាប់!
អុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំនឹងសរសើរតម្កើងទ្រង់ ដោយសំឡេងចាប៉ី ព្រោះទ្រង់មានចិត្តស្មោះស្ម័គ្រ ឱអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែលអើយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់ ដោយដេញពិណកំដរផង!
ខ្ញុំឮមហាជននិយាយមួលបង្កាច់ខ្ញុំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ខ្ញុំ ក៏ចាំតែចាប់កំហុសខ្ញុំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។
អ៊ីសាទៅមុខបន្ដិច ក្រាបមុខដល់ដីទូរអាថា៖ «ឱអុលឡោះជាបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាកនេះ ចេញឆ្ងាយពីខ្ញុំទៅ ប៉ុន្ដែ សូមកុំធ្វើតាមបំណងខ្ញុំឡើយ គឺសូមឲ្យបានសម្រេចតាមបំណងរបស់ទ្រង់វិញ»។
អ៊ីសាចេញទៅម្ដងទៀត ជាលើកទីពីរហើយទូរអាថា៖ «ឱអុលឡោះជាបិតាអើយ ប្រសិនបើខ្ញុំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យបានសម្រេចតាមបំណងរបស់ទ្រង់ចុះ!»។
ប្រមាណជាម៉ោងបីរសៀល អ៊ីសាស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំ អុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុអ្វីបានជាទ្រង់បោះបង់ខ្ញុំចោលដូច្នេះ?»។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។