ទំនុកតម្កើង 29:8 - អាល់គីតាប សំឡេងរបស់អុលឡោះតាអាឡា បានធ្វើឲ្យកក្រើកវាលរហោស្ថាន អុលឡោះតាអាឡាធ្វើឲ្យរញ្ជួយ វាលរហោស្ថានកាដេស។ ព្រះគម្ពីរខ្មែរសាកល ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថានរញ្ជួយ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទីរហោស្ថានកាដេសរញ្ជួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសូរសៀងរបស់ព្រះយេហូវ៉ា កក្រើកទីរហោស្ថាន ព្រះយេហូវ៉ាអង្រួនទីរហោស្ថានការដេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះសូរសៀងរបស់ព្រះអម្ចាស់ បានធ្វើឲ្យកក្រើកវាលរហោស្ថាន ព្រះអម្ចាស់ធ្វើឲ្យរញ្ជួយ វាលរហោស្ថានកាដេស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថាន ញ័រកក្រើក ព្រះយេហូវ៉ាទ្រង់អង្រួនទីរហោស្ថានកាដេស |
ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា ហើយកក្រើក ដោយសារទ្រង់ខឹង។
ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោក បែកពពុះទឹកធ្វើឲ្យកក្រើកភ្នំ នានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ - សម្រាក
នៅថ្ងៃដែលអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ខឹងនឹងមនុស្សលោក ផ្ទៃមេឃនឹងកក្រើករំពើក ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា ដោយសារកំហឹងដ៏ខ្លាំងរបស់ទ្រង់។
អុលឡោះតាអាឡាស្រែកគំរាមពីភ្នំស៊ីយ៉ូន ទ្រង់បន្លឺសំឡេងពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក តែអុលឡោះតាអាឡាការពារប្រជារាស្ត្ររបស់ទ្រង់ ទ្រង់ជាជំរករបស់ជនជាតិអ៊ីស្រអែល។
ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់ អាណាខេត្តយូដាថា: យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «បន្តិចទៀត យើងនឹងធ្វើឲ្យ ផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោក កក្រើក។
ពេលមកដល់ ពួកគេទៅជួបម៉ូសា និងហារូន ព្រមទាំងសហគមន៍អ៊ីស្រអែលទាំងមូល នៅកាដេសក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបអ្នកទាំងពីរ និងសហគមន៍អ៊ីស្រអែលទាំងមូលដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
ពីដើម សំឡេងរបស់ទ្រង់បានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាថាៈ«ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ»។