Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 29:9 - អាល់គីតាប

9 សំឡេង​របស់​អុលឡោះ‌តាអាឡា អង្រួន​សត្វ​ក្ដាន់​ញី​ឲ្យ​កើត​កូន និង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។ ពេល​នោះ អ្វីៗ​ក្នុង​ម៉ាស្ជិទ​នឹង​ស្រែក​ឡើង​ថា «សូម​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ‌តាអាឡា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ធ្វើឲ្យ​ក្ដាន់ញី​កើតកូន ហើយ​ធ្វើឲ្យ​ព្រៃ​អស់រលីង​។ នៅក្នុង​ព្រះវិហារ​របស់ព្រះអង្គ អ្វីៗ​ទាំងអស់​ស្រែកឡើងថា​៖ “សិរីរុងរឿង​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា អង្រួន​ក្តាន់​ញី​ឲ្យ​កើត​កូន ក៏​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់​រលីង ហើយ​នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌អង្គ អ្វីៗ​សព្វ​សារពើ ស្រែក​ឡើង​ថា «ស្រី​សួស្ដី!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ អង្រួន​សត្វ​ក្ដាន់​ញី​ឲ្យ​កើត​កូន និង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។ ពេល​នោះ អ្វីៗ​សព្វ​សារពើ​នឹង​ស្រែក​ឡើង ក្នុង​ព្រះ‌វិហារ​ថា «សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ក្តាន់​ញី សំរាល​កូន​មក ក៏​ជំរុះ​ស្លឹក​ឈើ​នៅ​ព្រៃ​អស់​រលីង ហើយ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ទ្រង់ នោះ​សព្វ​សារពើ ក៏​បន្លឺ​ឡើង​ថា «ស្រី​សួស្តី»

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 29:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុង ដំណាក់​របស់​ទ្រង់​ណាស់ គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុង‌រឿង របស់​ទ្រង់​ស្ថិត​នៅ។


ឱ​អុលឡោះ​អើយ ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ យើង​ខ្ញុំ​រិះ‌គិត​អំពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។


ខ្ញុំ​បាន​ឃើញ​ទ្រង់​នៅ​ក្នុង​ទី‌សក្ការៈ ខ្ញុំ​បាន​ឃើញ​អំណាច និង​សិរី‌រុង‌រឿង​របស់​ទ្រង់


អំពើ​អាក្រក់​របស់​គេ​ប្រៀប​បាន​នឹង ភ្លើង​ដែល​ឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់ រួច​ហើយ​រាល‌ដាល​ឆេះ​ព្រៃ​របោះ ធ្វើ​ឲ្យ មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង​ទៅ​លើ​មេឃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម