Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 29:7 - អាល់គីតាប

7 សំឡេង​របស់​អុលឡោះ‌តាអាឡា បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ដាប់ឲ្យចេញ​ជា​អណ្ដាតភ្លើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន អណ្ដាត​ភ្លើង​ផុស​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន អណ្តាត​ភ្លើង​ផុស​ឡើង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 29:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​ឲ្យ​លាន់​ឮ​ពាស‌ពេញ​ផ្ទៃ​មេឃ ផ្លេក​បន្ទោរ​របស់​ទ្រង់​ភ្លឺ​រហូត​ទៅ​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។


ពេល​អ្នក​បញ្ជា​ផ្លេក​បន្ទោរ​ឲ្យ​បញ្ចេញ​រស្មី តើ​វា​យល់​ព្រម​ទៅ​ឬ​ទេ?


ទ្រង់​បាញ់​ព្រួញ​របស់​ទ្រង់​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ ទ្រង់​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។


នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង ផ្លេក​បន្ទោរ​របស់​ទ្រង់​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។


ម៉ូសា​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែនដី។ អុលឡោះ‌តាអាឡា​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់ មក​លើ​ស្រុក​អេស៊ីប។


ពេល​នោះ មាន​ភ្លើង​ចេញ​ពីអុលឡោះ‌តាអាឡា ឆេះ​ពួក​គេ​ស្លាប់​នៅ​ចំពោះ​ទ្រង់។


មាន​ភ្លើង​ចេញ​មក​ពីអុលឡោះ‌តាអាឡា ឆេះ​កំទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ជូន​គ្រឿង​ក្រអូប​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម