ដ្បិតអ្វីៗទាំងអស់កើតមាន ដោយសារបន្ទូលរបស់ទ្រង់ ទ្រង់បង្គាប់យ៉ាងណា ក៏កើតមានយ៉ាងនោះមែន ។
ទំនុកតម្កើង 29:4 - អាល់គីតាប សំឡេង របស់អុលឡោះតាអាឡា លាន់ឮឡើងប្រកបដោយអំណាច សំឡេងរបស់អុលឡោះតាអាឡា លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង ព្រះគម្ពីរខ្មែរសាកល ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានឫទ្ធិអំណាច ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអានុភាព ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច ព្រះសូរសៀងរបស់ព្រះយេហូវ៉ា មានពេញដោយឫទ្ធានុភាព។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះសូរសៀង របស់ព្រះអម្ចាស់ លាន់ឮឡើងប្រកបដោយឫទ្ធានុភាព ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច ព្រះសូរសៀងនៃព្រះយេហូវ៉ាមានឫទ្ធានុភាព |
ដ្បិតអ្វីៗទាំងអស់កើតមាន ដោយសារបន្ទូលរបស់ទ្រង់ ទ្រង់បង្គាប់យ៉ាងណា ក៏កើតមានយ៉ាងនោះមែន ។
ទ្រង់នៅលើរទេះឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត ទ្រង់បន្លឺសំឡេងយ៉ាងរន្ទឺខ្ទរខ្ទារ។
ចូរប្រកាសថាអុលឡោះប្រកបដោយអំណាច ទ្រង់គ្រងរាជ្យលើអ៊ីស្រអែល យ៉ាងថ្កុំថ្កើងរុងរឿង អាកាសវេហាស៍សំដែង អំពីអំណាចរបស់ទ្រង់។
ក៏ប៉ុន្តែ នៅសូរ៉កា អុលឡោះតាអាឡាគ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម ទ្រង់មានអំណាចខ្លាំង ជាងសំឡេងមហាសាគរ ទ្រង់មានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។
ពេលនោះ អុលឡោះតាអាឡានឹងបន្លឺសំឡេង ប្រកបដោយអំណាច ទ្រង់នឹងបង្ហាញអំណាច និងកំហឹងរបស់ទ្រង់ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។
មានសំឡេងលាន់ឮរំពងពីទីក្រុង មានសំឡេងលាន់ឮពីម៉ាស្ជិទ គឺជាសំឡេងរបស់អុលឡោះតាអាឡា ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់ ទ្រង់ តាមអំពើដែលគេបានប្រព្រឹត្ត។
សន្ធឹកស្លាបរបស់ពួកម៉ាឡាអ៊ីកាត់មានស្លាប លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចសំឡេងរបស់អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។
គាត់មានប្រសាសន៍ថា: អុលឡោះតាអាឡាស្រែកគំរាមពីភ្នំស៊ីយ៉ូន ទ្រង់បន្លឺសំឡេងពីក្រុងយេរូសាឡឹម វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។
មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសំដីរបស់អ្នកនេះអីក៏ពូកែម៉្លេះ មើល៍គាត់មានអំណាច អាចបញ្ជាទៅអ៊ីព្លេសឲ្យវាចេញ ហើយវាធ្វើតាម»។
អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសិស្សភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វី បានជាបញ្ជាទៅខ្យល់ និងទឹក ហើយខ្យល់ និងទឹកស្ដាប់តាមបង្គាប់លោកដូច្នេះ?»។