ទំនុកតម្កើង 26:4 - អាល់គីតាប ខ្ញុំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ ខ្ញុំក៏មិនសេពគប់ជាមួយ មនុស្សមានពុតត្បុតដែរ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំមិនបានអង្គុយជាមួយពួកមនុស្សនៃសេចក្ដីមិនពិតឡើយ ក៏មិនដើរចុះឡើងជាមួយពួកលាក់ពុតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សភូតភរឡើយ ក៏មិនបានសេពគប់ជាមួយមនុស្សមានពុតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ ទូលបង្គំក៏មិនសេពគប់ជាមួយ មនុស្សមានពុតត្បុតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ |
មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ
ខ្ញុំមិនទុកឲ្យមនុស្ស ដែលមានចិត្តវៀចវេរ ចូលជិតខ្ញុំបានឡើយ ហើយខ្ញុំក៏មិនទាក់ទងនឹងអ្វីៗ ដែលអាក្រក់ដែរ។
មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ! ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃអុលឡោះជាម្ចាស់របស់ខ្ញុំ!
ខ្ញុំជាមិត្តរបស់អស់អ្នក ដែលគោរពកោតខ្លាចទ្រង់ និងអស់អ្នកដែលប្រតិបត្តិតាម ឱវាទរបស់ទ្រង់។
អ្នកខំប្រឹងធ្វើស្រែចម្ការរមែងមានអាហារបរិភោគឆ្អែត រីឯអ្នកចូលចិត្តព្រោកប្រាជ្ញជាមនុស្សខ្វះការពិចារណា។
នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។
ចូរនាំគ្នាបោះបង់ចោលភាពល្ងង់ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។
ខ្ញុំពុំបានអង្គុយសប្បាយរួមជាមួយ ពួកលេងសើចឡើយ គឺទ្រង់បង្ខំខ្ញុំឲ្យនៅដាច់ឡែកពីគេ ដ្បិតខ្ញុំពោរពេញដោយកំហឹង រួមជាមួយទ្រង់ដែរ។
ហេតុនេះហើយបានជាអុលឡោះជាអម្ចាស់មានបន្ទូលថាៈ «ចូរចេញពីចំណោមអ្នកទាំងនោះ ហើយញែកខ្លួនចេញឲ្យដាច់ពីពួកគេ កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា