ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 22:1 - អាល់គីតាប

ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ចោល ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ឆ្ងាយ មិន​ព្រម​សង្គ្រោះ​ខ្ញុំ មិន​ព្រម​ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ព្រះអង្គ​នៅឆ្ងាយ​ពី​ការសង្គ្រោះ​ទូលបង្គំ ហើយ​នៅឆ្ងាយ​ពី​ពាក្យ​ថ្ងូរ​របស់ទូលបង្គំ​ដូច្នេះ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​នៃ​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ បោះ​បង់ចោល​ទូល‌បង្គំ? ហេតុ​អ្វីបាន​ជា​ព្រះ‌អង្គ​គង់​ឆ្ងាយ​មិន​ជួយ​ទូល‌បង្គំ ឬ​ស្តាប់​ពាក្យ​ស្រែក​ថ្ងូរ​របស់​ទូល‌បង្គំ​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល ទូលបង្គំ​ដូច្នេះ? ទូលបង្គំ​បាន​ស្រែក​អង្វរ តែ​ពុំ​ឃើញ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ​សោះ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ​នៃ​ទូលបង្គំ ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ ហើយ​គង់​ឆ្ងាយ​ឥត​ជួយ​ទូលបង្គំ ឬ​ស្តាប់​សេចក្ដី​ដំងូរ របស់​ទូលបង្គំ​ដូច្នេះ

សូមមើលជំពូក



ទំនុកតម្កើង 22:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារ សំរែក​ឈឺ​ចាប់​របស់​ខ្ញុំ ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។


អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ឆ្ងាយ​ម៉្លេះ? នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ហេតុ​អ្វី​បាន​ជា​ទ្រង់​សំងំ​ស្ងៀម​ដូច្នេះ?


ឱ​អុលឡោះ​អើយ សូម​ការពារ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ទ្រង់​ហើយ!


ពេល​នេះ ខ្ញុំ​មាន​ភ័យ​អាសន្ន គ្មាន​នរណា​ជួយ​ខ្ញុំ​ទេ សូម​កុំ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ឡើយ។


មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ខ្ញុំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ខ្ញុំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ខ្ញុំ។


សូម​កុំ​ទុក​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ មនុស្ស​បាប​ឡើយ ហើយ​ក៏​កុំ​ដក​ជីវិត​ខ្ញុំ រួម​ជា​មួយ​មនុស្ស​ដែល​បង្ហូរ​ឈាម​គេ​ដែរ។


ដ្បិត​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ទ្រង់​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​ជា‌និច្ច ទ្រង់​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ទ្រង់​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។


ខ្ញុំ​អស់​កម្លាំង ខ្សោះ​ល្វើយ ហើយ​ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។


គេ​ពោល​ថា: អុលឡោះ បាន​បោះ​បង់​ចោល​គាត់​ហើយ! ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក! គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!


យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មក សេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយ ហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន យើង​នឹង​នាំ​ស្រុក​អ៊ីស្រ‌អែល ឲ្យ​ស្គាល់​ភាព​ថ្កុំ‌ថ្កើង។


យើង​រអ៊ូ‌រទាំ​បញ្ចេញ​សំឡេង​ដូច​ខ្លា‌ឃ្មុំ និង​ថ្ងូរ​ឥត​ឈប់​ឈរ​ដូច​សត្វ​ព្រាប។ យើង​សង្ឃឹម​ថា​អុលឡោះ​រក យុត្តិធម៌​ឲ្យ​យើង តែ​ទ្រង់​មិន​រក​ឲ្យ​ទេ! យើង​រង់‌ចាំ​អុលឡោះ​សង្គ្រោះ តែ​ទ្រង់​នៅ​ឆ្ងាយ​ពី​យើង!។


ត្រូវ​កាត់​នំ​នោះ​ជា​ដុំៗ ហើយ​ច្រួច​ប្រេង​ពី​លើ។ នេះ​ជា​ជំនូន​ធញ្ញ‌ជាតិ។


ប្រមាណ​ជា​ម៉ោង​បី​រសៀល អ៊ីសា​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ​ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​អុលឡោះ‌ជាម្ចាស់​នៃ​ខ្ញុំ អុលឡោះ‌ជាម្ចាស់​នៃ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ខ្ញុំ​ចោល​ដូច្នេះ?»។


នៅ​វេលា​ម៉ោង​បី​រសៀល អ៊ីសា​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេទ្បយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​អុលឡោះ​ជាម្ចាស់នៃ​ខ្ញុំ អុលឡោះ‌ជាម្ចាស់នៃ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ខ្ញុំ​ចោល​ដូច្នេះ?»។


អ៊ីសា​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ អ៊ីសា​សូម‌អង្វរ​កាន់​តែ​ខ្លាំង​ឡើង​ៗ តំណក់​ញើស​របស់​គាត់ ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។


កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ គឺ​ត្រូវ​ស្កប់​ចិត្ដ​នឹង​ទ្រព្យ​សម្បត្តិ ដែល​បង​ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ»។


កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។


ដោយ​យល់​ដល់​នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ទ្រង់ អុលឡោះ‌តាអាឡា​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទេ ដ្បិតអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​អុលឡោះ។