ទំនុកតម្កើង 18:36 - អាល់គីតាប ទ្រង់ការពារខ្ញុំ មិនឲ្យខ្មាំងសត្រូវដេញទាន់ មិនឲ្យខ្ញុំភ្លាត់ជើងដួលឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គពង្រីកដីនៅក្រោមទូលបង្គំ សម្រាប់ជំហានរបស់ទូលបង្គំ ដូច្នេះកជើងរបស់ទូលបង្គំមិនបានញញីញញ័រឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រទានឲ្យទូលបង្គំ មានផ្លូវធំទូលាយសម្រាប់ជំហានទូលបង្គំ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គការពារទូលបង្គំ មិនឲ្យខ្មាំងសត្រូវដេញទាន់ មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើឲ្យជំហានទូលបង្គំបានទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរឥលភ្លាត់ឡើយ |
ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោង គម្រោងការរបស់គេនឹងធ្វើឲ្យគេជំពប់ដួល
ទ្រង់នឹងនាំអ្នកឲ្យចៀសផុតពី ភាពអាសន្ននេះ ព្រមទាំងប្រទានឲ្យអ្នកបានចំរុងចំរើន ហើយតុរបស់អ្នកនឹងពោរពេញដោយ ចំណីអាហារដ៏ឆ្ងាញ់ពិសា។
ឱអុលឡោះដែលរកយុត្តិធម៌ ឲ្យខ្ញុំអើយ ពេលខ្ញុំដង្ហោយហៅរកទ្រង់ សូមឆ្លើយតបមកខ្ញុំផង! ពេលខ្ញុំមានទុក្ខធុរៈ ទ្រង់បានធ្វើឲ្យខ្ញុំធូរស្បើយ ។ សូមអាណិតមេត្តាខ្ញុំ សូមស្តាប់ពាក្យអង្វររបស់ខ្ញុំផង។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
ខ្ញុំត្រូវទទួលពិធីជ្រមុជម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្ដក្រៃលែង ចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។