យើងបានប្រគល់ស្រុកមួយឲ្យអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង យើងឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកឈ្លានពានលើពួកគេ
ទំនុកតម្កើង 17:9 - អាល់គីតាប សូមកុំឲ្យមនុស្សពាលធ្វើទុក្ខបៀតបៀនខ្ញុំ កុំឲ្យខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ ជីវិតខ្ញុំបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ឲ្យរួចពីមនុស្សអាក្រក់ដែលបំផ្លាញទូលបង្គំ ឲ្យរួចពីពួកសត្រូវដែលទាស់នឹងព្រលឹងរបស់ទូលបង្គំ ដែលឡោមព័ទ្ធទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធជុំវិញទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំឲ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ កុំឲ្យខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ ជីវិតទូលបង្គំបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាពួកសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធទូលបង្គំជុំវិញ |
យើងបានប្រគល់ស្រុកមួយឲ្យអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង យើងឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកឈ្លានពានលើពួកគេ
ទ្រង់លាក់គេនៅក្បែរទ្រង់ ឲ្យរួចផុតពីឧបាយកលរបស់មនុស្ស គឺឲ្យគេជ្រកនៅក្នុងជំរំសក្ការៈរបស់ទ្រង់ ឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។
គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលខ្ញុំបានប្រព្រឹត្តចំពោះពួកគេ ខ្ញុំនៅឯកោម្នាក់ឯង។
សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតខ្ញុំ ត្រូវអាម៉ាស់ និងបាក់មុខ សូមឲ្យពួកអ្នកដែលប៉ុនប៉ងធ្វើបាបខ្ញុំ ដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស!
អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ខ្ញុំ ហើយជីករណ្ដៅ ដើម្បីចាប់ខ្ញុំ ដោយគ្មានមូលហេតុអ្វីឡើយ។
សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារខ្ញុំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតខ្ញុំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ខ្ញុំ ទៅទំលាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក
ស្តេចសូលដើរតាមជំរាលភ្នំម្ខាង រីឯទត និងពួកគាត់ដើរតាមជំរាលភ្នំម្ខាងទៀត។ គាត់ប្រញាប់ប្រញាល់រត់គេចពីស្តេចសូល ប៉ុន្តែ ស្តេចសូល និងពលទាហានបានព័ទ្ធ ហើយបំរុងនឹងចាប់ខ្លួនពួកគាត់។
សូមជម្រាបលោកឪពុក សូមមើលមកជាយអាវវែង ដែលនៅក្នុងដៃខ្ញុំនេះ។ ខ្ញុំគ្រាន់តែកាត់ជាយអាវវែង តែខ្ញុំមិនសម្លាប់លោកទេ។ ដូច្នេះ សូមស្តេចជ្រាបឲ្យច្បាស់ថា ខ្ញុំគ្មានគំនិតអាក្រក់ចង់សម្លាប់ ឬបះបោរប្រឆាំងនឹងលោកឪពុកឡើយ ហើយខ្ញុំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងលោកដែរ គឺមានតែស្តេចប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតខ្ញុំ។