ទ្រង់បង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដី ទ្រង់បង្គាប់ឲ្យភ្លៀងទាំងមេៗបង្អុរចុះមក។
ទំនុកតម្កើង 147:16 - អាល់គីតាប ទ្រង់ធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ទ្រង់ធ្វើឲ្យមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានព្រិលដូចជារោមចៀម ព្រះអង្គបាចសន្សើមកកដូចជាផេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានឲ្យមានព្រឹលសក្បុស ដូចរោមចៀម ព្រះអង្គបាចសាចសន្សើម កកដូចផេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឲ្យមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រទានហិមៈមក ឲ្យដូចជារោមចៀម ក៏បាចសាចសន្សើមកកដូចជាផែះ |
ទ្រង់បង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដី ទ្រង់បង្គាប់ឲ្យភ្លៀងទាំងមេៗបង្អុរចុះមក។
តើនរណាជាម្ដាយរបស់ទឹកដែលកក ព្រមទាំងសំរាលចេញជាសន្សើមកក ដែលធ្លាក់ចុះពីលើមេឃ?
ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក ស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង បង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះ និងផ្ដល់អាហារឲ្យគេបរិភោគ។