ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 145:4 - អាល់គីតាប

សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់ លើក​តម្កើង​ស្នា‌ដៃ​របស់​ទ្រង់ សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជំនាន់​មួយ​នឹង​សរសើរ​កិច្ចការ​របស់ព្រះអង្គ​ដល់​ជំនាន់​មួយទៀត ហើយ​ប្រកាស​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ មនុស្ស​ជំនាន់​មួយ​នឹង​សរសើរ ពី​ស្នា​ព្រះហស្ដ​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​ជំនាន់​មួយ​ទៀត ហើយ​គេ​នឹង​ប្រកាស​ពី​កិច្ច​ការ ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់ លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មនុស្ស​ដំណ​១​នឹង​សរសើរ​ស្នាដៃ​របស់​ទ្រង់ ដល់​ដំណ​១​ទៀត ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ផង

សូមមើលជំពូក



ទំនុកតម្កើង 145:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​នាំ​គ្នា​រំលឹក និង​ប្រារព្ធ​ថ្ងៃ​បុណ្យ​នេះ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ តាម​ក្រុម​គ្រួសារ តាម​ស្រុក និង​តាម​ក្រុង​នានា។ ជន‌ជាតិ​យូដា​ធ្វើ​ពិធី​បុណ្យ​ពួរីម​នេះ ដោយ​ខាន​មិន​បាន ដើម្បី​ឲ្យ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ ចង​ចាំ​ពី​ព្រឹត្តិ‌ការណ៍​នោះ​ជា‌និច្ច។


សូម​ទុក​ឲ្យ​ចាស់​ទុំ​ប្រៀន‌ប្រដៅ​អ្នក​ចុះ ចាស់​ទុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ជ្រាប នូវ​អ្វីៗ​ដែល​ពួក​គាត់​ធ្លាប់​ដឹង។


ឱ​អុលឡោះ​អើយ ឥឡូវ​នេះ ខ្ញុំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​អំពី​អំណាច របស់​ទ្រង់​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​អំណាច​របស់​ទ្រង់ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។


មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ ដែល​អាច​លើក​តម្កើង​ទ្រង់ ដូច​ខ្ញុំ​លើក​តម្កើង​ទ្រង់​នៅ​ថ្ងៃ​នេះ។ ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួន អំពី​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​ជួបអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​លើ​ភ្នំ​ហោរែប គឺ​នៅ​ថ្ងៃ​ដែល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជា‌ជន​ឲ្យ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​ឲ្យ​ពួក​គេ​ឮ​បន្ទូល​របស់​យើង ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​ឲ្យ​ពួក​គេ​បង្រៀន​បន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។


ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក អំពី​បន្ទូល​របស់​អុលឡោះគឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្តាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។