ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 141:6 - អាល់គីតាប

សូម​ឲ្យ​ចៅ‌ក្រម​របស់​ពួក​នោះ ត្រូវ​គេ​ច្រាន​ទំលាក់​ទៅ​ក្នុង​ក្រហែង​ថ្ម ហើយ​សូម​ឲ្យ​បច្ចា‌មិត្ត​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេល​ចៅក្រម​របស់ពួកគេ​ត្រូវបាន​បោះទម្លាក់​ទៅ​ចំណោតថ្ម ទើប​ពួកគេ​ឮ​ពាក្យសម្ដី​របស់ទូលបង្គំ ដ្បិត​ពាក្យសម្ដីទាំងនោះ​ធ្វើឲ្យ​ពួកគេ​បាន​រីករាយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​ចៅ‌ក្រម​របស់​គេ ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម នោះ​គេ​នឹង​ឮ​ពាក្យ​របស់​ទូល‌បង្គំ ដ្បិត​ពាក្យ​ទាំង​នោះ​គួរ​ឲ្យ​រីក​រាយ​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ចៅ‌ក្រម​របស់​ពួក​នោះ ត្រូវ​គេ​ច្រាន​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម ហើយ​សូម​ឲ្យ​បច្ចា‌មិត្ត​ស្ដាប់​សេចក្ដី ដែល​ទូលបង្គំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ចៅ‌ក្រម​របស់​គេ​បាន​ត្រូវ​បោះ​ចុះ​ទៅ ដល់​ជើង​ថ្មដា​ហើយ គេ​នឹង​ឮ​ពាក្យ​សំដី​របស់​ទូលបង្គំ ដ្បិត​ពាក្យ​ទាំង​នោះ​ផ្អែម‌ល្ហែម

សូមមើលជំពូក



ទំនុកតម្កើង 141:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ពាក្យ​បណ្តាំ​ចុង​ក្រោយ​បង្អស់ របស់​ស្តេច​ទត។ នេះ​ជា​បន្ទូល​របស់​អុលឡោះ ថ្លែង​ដោយ​ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ ជា​មនុស្ស​ដែល​អុលឡោះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​លើក​តម្កើង ជា​ស្តេច​ដែល​អុលឡោះ​ជា​ម្ចាស់​របស់​ណាពី​យ៉ាកកូប បាន​តែង​តាំង ជា​ស្តេច​ដែល ប្រជា‌ជន​អ៊ីស្រ‌អែល​តែងតែ​ច្រៀង​សរសើរ។


អ្នក​ទាំង​នោះ​សុទ្ធ​សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចំបាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​ដែរ។


ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ ហើយ​បើ​ការ​នេះ​មក​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​មែន ចូរ​ផ្ញើ​សារ​ទៅ​ជូន​បង​ប្អូន​យើង​នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល និង​ជូន​ពួក​អ៊ីមុាំ​ពួក​លេវី ដែល​រស់​នៅ​តាម​ក្រុង​នានា​របស់​ពួក​គេ ដើម្បី​អញ្ជើញ​ពួក​គេ​មក​ជួប‌ជុំ​ជា​មួយ​យើង​ទាំង​អស់​គ្នា។


ទាហាន​យូដា​ចាប់​បាន​ខ្មាំង​មួយ​ម៉ឺន​នាក់​ទៀត ហើយ​នាំ​ឡើង​ទៅ​លើ​ចំណោត​ថ្មមួយ រួច​ច្រាន​ទម្លាក់​ចុះ​មក ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ទាំង​អស់​គ្នា។


ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ស្តេច​ទេ​ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ ស្តេច​មាន​សំនួន‌វោហារ​ដ៏​ពូកែ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ ប្រទាន​ពរ​ដល់​អ្នក​រហូត​ត​ទៅ។


ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​អ៊ីសា​គ្រប់​ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ប្រសាសន៍ ប្រកប​ដោយ​ចិត្ត​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​មាត់​របស់​អ៊ីសា។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យូសុះ​ទេ​ឬ?»។