Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 141:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កាល​ពួក​ចៅ‌ក្រម​របស់​គេ ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម នោះ​គេ​នឹង​ឮ​ពាក្យ​របស់​ទូល‌បង្គំ ដ្បិត​ពាក្យ​ទាំង​នោះ​គួរ​ឲ្យ​រីក​រាយ​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ពេល​ចៅក្រម​របស់ពួកគេ​ត្រូវបាន​បោះទម្លាក់​ទៅ​ចំណោតថ្ម ទើប​ពួកគេ​ឮ​ពាក្យសម្ដី​របស់ទូលបង្គំ ដ្បិត​ពាក្យសម្ដីទាំងនោះ​ធ្វើឲ្យ​ពួកគេ​បាន​រីករាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សូម​ឲ្យ​ចៅ‌ក្រម​របស់​ពួក​នោះ ត្រូវ​គេ​ច្រាន​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម ហើយ​សូម​ឲ្យ​បច្ចា‌មិត្ត​ស្ដាប់​សេចក្ដី ដែល​ទូលបង្គំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ពួក​ចៅ‌ក្រម​របស់​គេ​បាន​ត្រូវ​បោះ​ចុះ​ទៅ ដល់​ជើង​ថ្មដា​ហើយ គេ​នឹង​ឮ​ពាក្យ​សំដី​របស់​ទូលបង្គំ ដ្បិត​ពាក្យ​ទាំង​នោះ​ផ្អែម‌ល្ហែម

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សូម​ឲ្យ​ចៅ‌ក្រម​របស់​ពួក​នោះ ត្រូវ​គេ​ច្រាន​ទំលាក់​ទៅ​ក្នុង​ក្រហែង​ថ្ម ហើយ​សូម​ឲ្យ​បច្ចា‌មិត្ត​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 141:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះបាទ​ដាវីឌ ជា​ពាក្យ​ទំនាយ​របស់​ព្រះបាទ​ដាវីឌ បុត្រ​របស់​លោក​អ៊ីសាយ ជា​ពាក្យ​ទំនាយ​របស់​មនុស្ស​ដែល​ព្រះ​បាន​លើក​តម្កើង​យ៉ាង​ខ្ពស់ ជា​អ្នក​ដែល​ព្រះ​របស់​លោក​យ៉ាកុប​បាន​ចាក់​ប្រេង​តាំង ជា​អ្នក​តែង​ទំនុក​យ៉ាង​ពីរោះ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ថ្លែង​ថា៖


ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ក្នុង​ចម្បាំង បាន​មក​ដល់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​អភិសេក​ទ្រង់​ឡើង​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តែង​តាំង​ព្រះបាទ​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា យល់​ថា​នេះ​ជា​ការ​ប្រសើរ ហើយ​ក៏​ជា​បំណង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ ចូរ​យើង​ចាត់​គេ​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក ដល់​ពួក​បង‌ប្អូន​យើង​ដែល​នៅ​សល់​ក្នុង​ពួក​អ៊ីស្រា‌អែល ដល់​ពួក​សង្ឃ ពួក​លេវី ដែល​នៅ​តាម​ទី​ក្រុង​នានា ដែល​មាន​វាល​ស្មៅ ដើម្បី​ឲ្យ​គេ​នាំ​គ្នា​មក​ជួប​ជុំ​ជា‌មួយ​យើង​ផង។


ហើយ​មួយ​ម៉ឺន​ទៀត ពួក​កូន​ចៅ​យូដា​ក៏​ចាប់​ទាំង​រស់ នាំ​ទៅ​ឯ​កំពូល​ថ្ម​ភ្នំ បោះ​ទម្លាក់​ទៅ​ក្រោម​ឲ្យ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ទៅ។


៙ ព្រះ‌ករុណាមាន​រូប​សម្បត្តិ​ល្អ លើស​ជាងបុរស​ទាំង​អស់ បបូរ​មាត់ព្រះ​ករុណា​មាន​ពេញ​ដោយ​ព្រះ‌គុណ ហេតុនេះ​ហើយ​បាន​ជា ព្រះ​ប្រទាន​ពរ​ព្រះ‌អង្គ​ជានិច្ច។


គ្រប់​គ្នា​ស្ងើច​សរសើរ​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ព្រះ‌បន្ទូល​ប្រកប​ដោយ​ព្រះ‌គុណ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម