លុះចប់ពេលកាន់ទុក្ខហើយ ស្តេចទតចាត់គេឲ្យទៅហៅនាង ចូលមកក្នុងដំណាក់ នាងធ្វើជាប្រពន្ធរបស់ស្ដេច ហើយសំរាលបានកូនមួយជូនស្ដេច។ អំពើដែលស្តេចទតប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាឡើយ។
ទំនុកតម្កើង 139:3 - អាល់គីតាប ទ្រង់ជ្រាបពេលណាដែលខ្ញុំធ្វើការ ពេលណាដែលខ្ញុំសម្រាក ហើយទ្រង់ជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលខ្ញុំប្រព្រឹត្ត។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់សង្កេតមើលការធ្វើដំណើររបស់ទូលបង្គំ និងការដេកសម្រាករបស់ទូលបង្គំ; ព្រះអង្គទ្រង់ស្គាល់ច្បាស់នូវអស់ទាំងផ្លូវរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ និងទីដេកសម្រាករបស់ទូលបង្គំ ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ ពេលណាដែលទូលបង្គំសម្រាក ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ពិនិត្យពិចារណាផ្លូវច្រក នឹងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ |
លុះចប់ពេលកាន់ទុក្ខហើយ ស្តេចទតចាត់គេឲ្យទៅហៅនាង ចូលមកក្នុងដំណាក់ នាងធ្វើជាប្រពន្ធរបស់ស្ដេច ហើយសំរាលបានកូនមួយជូនស្ដេច។ អំពើដែលស្តេចទតប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាឡើយ។
ស្តេចទតបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះគាត់។ អុលឡោះតាអាឡាប្រទានឲ្យគាត់មានជ័យជំនះនៅគ្រប់កន្លែងដែលគាត់ទៅ។
អុលឡោះជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើទ្រង់ល្បងលមើលខ្ញុំ ទ្រង់មុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
ខ្ញុំប្រព្រឹត្តតាមឱវាទ និងដំបូន្មានរបស់ទ្រង់ ដ្បិតអ្វីៗដែលខ្ញុំធ្វើ ទ្រង់ជ្រាបសព្វគ្រប់ទាំងអស់។
ប្រសិនបើខ្ញុំរាប់ ក៏រាប់មិនអស់ដែរ ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត ហើយទោះបីខ្ញុំអាចរាប់ជិតអស់ក្តី ក៏ខ្ញុំនៅតែពុំទាន់យល់ពីទ្រង់ដដែល។
អុលឡោះនឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ ទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។
អស់អ្នកដែលគេចខ្លួនពីអុលឡោះតាអាឡា ដើម្បីលាក់គម្រោងការរបស់ខ្លួន មុខជាត្រូវវេទនាពុំខាន។ អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង ទីលាក់កំបាំង ទាំងពោលថា «គ្មាននរណាឃើញយើង គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។
គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
គាត់កាន់ចង្អេរ គាត់សំអាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯគ្រាប់ស្កកវិញ គាត់នឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
ពេលនោះ អ៊ីសា និងពួកសិស្សកំពុងបរិភោគអាហារ អ៊ីព្លេសបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់អ៊ីសា។
កាល អ៊ីសាមានប្រសាសន៍ដូច្នេះហើយ គាត់រន្ធត់ចិត្តក្រៃលែង អ៊ីសាមានប្រសាសន៍បញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។