អុលឡោះជាម្ចាស់របស់យើងធំឧត្ដុង្គឧត្ដម ទ្រង់មានអំណាចដ៏ខ្លាំងបំផុត តម្រិះរបស់ទ្រង់ឥតមានព្រំដែនឡើយ។
ទំនុកតម្កើង 135:5 - អាល់គីតាប ខ្ញុំដឹងច្បាស់ថា អុលឡោះតាអាឡាជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម អុលឡោះតាអាឡាជាម្ចាស់របស់យើង ទ្រង់ប្រសើរលើសព្រះទាំងប៉ុន្មាន។ ព្រះគម្ពីរខ្មែរសាកល មែនហើយ ខ្ញុំដឹងថាព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយដឹងថាព្រះអម្ចាស់របស់យើងទ្រង់ធំជាងអស់ទាំងព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតខ្ញុំដឹងថា ព្រះយេហូវ៉ាធំអស្ចារ្យ ហើយថា ព្រះអម្ចាស់របស់យើង ព្រះអង្គខ្ពស់លើសអស់ទាំងព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដម ព្រះអម្ចាស់របស់យើង ទ្រង់ប្រសើរលើសព្រះទាំងប៉ុន្មាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះខ្ញុំដឹងថា ព្រះយេហូវ៉ាទ្រង់ធំ ហើយថា ព្រះអម្ចាស់នៃយើងខ្ញុំ ទ្រង់ខ្ពស់លើសជាងអស់ទាំងព្រះ |
អុលឡោះជាម្ចាស់របស់យើងធំឧត្ដុង្គឧត្ដម ទ្រង់មានអំណាចដ៏ខ្លាំងបំផុត តម្រិះរបស់ទ្រង់ឥតមានព្រំដែនឡើយ។
អុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើង ឲ្យខ្ពង់ខ្ពស់បំផុត នៅក្នុងកន្លែងអុលឡោះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ទ្រង់។
នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើ នឹងទ្រង់បានឡើយ ក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់ ក៏គ្មាននរណា អាចប្រៀបប្រដូចនឹងទ្រង់បានដែរ។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ទ្រង់ជាស្តេច ដ៏ខ្ពង់ខ្ពស់លើសព្រះនានា។
ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេ ដែលជាម្ចាស់ដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល ទ្រង់ប្រសើរបំផុតលើសព្រះនានាទាំងអស់។
ទ្រង់ដែលនៅពីលើលំហអាកាស ទ្រង់មើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ទ្រង់លាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ទ្រង់ដំឡើងផ្ទៃមេឃធ្វើជាដំណាក់ ដូចដំឡើងដំណាក់របស់អុលឡោះ។
អុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន?។
ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថអុលឡោះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចអុលឡោះទេ»។
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ទ្រង់ជាម្ចាស់ស្តេចនានា ជាម្ចាស់លើម្ចាស់នានា។ ទ្រង់ជាម្ចាស់ដ៏ឧត្តម ប្រកបដោយចេស្តា និងគួរឲ្យស្ញែងខ្លាច។ ទ្រង់មិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។