Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 135:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ធំ​អស្ចារ្យ ហើយ​ថា ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ខ្ពស់​លើស​អស់​ទាំង​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 មែនហើយ ខ្ញុំ​ដឹងថា​ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ដឹងថា​ព្រះអម្ចាស់​របស់យើង​ទ្រង់​ធំជាង​អស់ទាំង​ព្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ព្រះ‌អម្ចាស់​របស់​យើង ទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ពី​ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំ ហើយ​ថា ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ ទ្រង់​ខ្ពស់​លើស​ជាង​អស់​ទាំង​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​ដឹង​ច្បាស់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង ទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 135:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​របស់​យើង​ធំ​អស្ចារ្យ ហើយ​មាន​ពេញ​ដោយ​ព្រះ​ចេស្ដា ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ មិន​អាច​វាស់​ស្ទង់​បាន​ឡើយ។


ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង! ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ


ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន? ក្នុង​ចំណោម​ពួក​ស្ថាន​សួគ៌ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា


ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ​អស្ចារ្យ ហើយ​ជា​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ។


ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល ព្រះ‌អង្គ​បាន​ថ្កើង​ឡើងលើស​ជាង​អស់​ទាំង​ព្រះ។


គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប គឺ​ព្រះ‌អង្គ​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សម្រាប់​អាស្រ័យ​នៅ


ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នឹង​ប្រៀប​ផ្ទឹម​យើង​ដូច​ជា​អ្នក​ណា ឬ​អ្នក​ឲ្យ​ស្មើ​នឹង​យើង​នោះ?


ដូច្នេះ យើង​ចេញ​‌រាជ​បញ្ជា​ដូច​តទៅ៖ ប្រជា‌ជន​ទាំង‌ឡាយណា ជាតិ​សាសន៍​ណា ហើយ​និយាយ​ភាសា​ណា​ក៏​ដោយ ហ៊ាន​និយាយ​ប្រមាថ​ទាស់​នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ នោះ​នឹង​ត្រូវ​កាប់​ដាច់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​ឲ្យ​រួច​បែប​ដូច្នេះ​បាន​ឡើយ»។


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ព្រះ‌ដ៏​មាន​ចេស្តា ហើយ​គួរ​ឲ្យ​ស្ញែង‌ខ្លាច ព្រះ‌អង្គ​មិន​យោគ‌យល់​ខាង​ណា ក៏​មិន​ទទួល​សំណូក​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម