ទ្រង់បង្ហាញខ្ញុំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយទ្រង់នៅជាមួយ ខ្ញុំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្តាំទ្រង់ ខ្ញុំក៏រីករាយអស់កល្បជានិច្ចដែរ។
ទំនុកតម្កើង 133:3 - អាល់គីតាប ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់ ពីភ្នំហ៊ើរម៉ូន មកលើភ្នំស៊ីយ៉ូន ជាកន្លែងដែលអុលឡោះតាអាឡាប្រទានពរ និងប្រទានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរខ្មែរសាកល ក៏ប្រៀបដូចជាទឹកសន្សើមនៃភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំទាំងឡាយនៃស៊ីយ៉ូនដែរ ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យមានព្រះពរ គឺជីវិតអស់កល្បជានិច្ច៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ធៀបដូចជាទឹកសន្សើមនៅលើភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំនៃក្រុងស៊ីយ៉ូន ដ្បិតនៅទីនោះ ព្រះយេហូវ៉ាបានបង្គាប់ឲ្យមានព្រះពរ គឺជាជីវិតដែលនៅអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់ ពីភ្នំហ៊ើរម៉ូន មកលើភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអម្ចាស់ប្រទានព្រះពរ និងប្រទានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ធៀបដូចជាទឹកសន្សើមនៅលើភ្នំហ៊ើម៉ូន ដែលធ្លាក់មកលើភ្នំនៃក្រុងស៊ីយ៉ូន ដ្បិតនៅទីនោះព្រះយេហូវ៉ាបានប្រទានព្រះពរ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច។ |
ទ្រង់បង្ហាញខ្ញុំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយទ្រង់នៅជាមួយ ខ្ញុំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្តាំទ្រង់ ខ្ញុំក៏រីករាយអស់កល្បជានិច្ចដែរ។
ពេលស្តេចទូរអាសូមជីវិត ទ្រង់ប្រទានឲ្យស្ដេចមានជីវិត និងមានអាយុយឺនយូរជាអង្វែងតរៀងទៅ។
ដោយទ្រង់សង្គ្រោះ ស្តេចបានទទួលសិរីរុងរឿងយ៉ាងខ្លាំង ទ្រង់ប្រទានឲ្យគាត់បានថ្កុំថ្កើង ឧត្ដុង្គឧត្ដម។
នៅពេលថ្ងៃ អុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណាចំពោះខ្ញុំ នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងទ្រង់ បទចំរៀងនេះជាពាក្យទូរអាចំពោះ អុលឡោះជាម្ចាស់នៃជីវិតខ្ញុំ។
កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
នៅឆ្នាំទីប្រាំមួយយើងនឹងឲ្យពរអ្នករាល់គ្នា គឺក្នុងឆ្នាំនោះ អ្នករាល់គ្នានឹងទទួលភោគផលគ្រប់គ្រាន់សម្រាប់បីឆ្នាំ។
កូនចៅរបស់យ៉ាកកូបដែលនៅសេសសល់ នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ ពេលសិង្ហដើរកាត់ វាជាន់កំទេច និងហែកស៊ី ដោយឥតមាននរណាម្នាក់អាចរំដោះ ឲ្យរួចបានឡើយ។
រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើអុលឡោះដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្ដអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។
លោកស៊ីម៉ូនពេត្រុសសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ពាក្យរបស់លោកម្ចាស់ផ្ដល់ជីវិតអស់កល្បជានិច្ច។
បាបសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់យ៉ាងណា ក្តីមេត្តាករុណារបស់អុលឡោះក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
ដ្បិតលទ្ធផល នៃបាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់អុលឡោះវិញ គឺជីវិតអស់កល្បជានិច្ច រួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង។
អុលឡោះតាអាឡាប្រទានពរ ឲ្យអ្នកមានស្រូវពេញជង្រុក ហើយអ្វីៗដែលអ្នកធ្វើ ទ្រង់ប្រទានពរជានិច្ច។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរអ្នក ក្នុងស្រុកដែលទ្រង់ប្រទានឲ្យអ្នក។
ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន ដែលមានឈ្មោះថាភ្នំហ៊ើរម៉ូន
និងស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូន ទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា
រីឯបន្ទូលដែលទ្រង់បានសន្យាជាមួយយើងនោះ គឺទ្រង់ប្រទានជីវិតអស់កល្បជានិច្ចមកយើង។
រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺអុលឡោះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះស្ថិតនៅក្នុងបុត្រារបស់ទ្រង់។
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។