ទំនុកតម្កើង 133 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។ 1 មើល ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ 2 នោះធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់អើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង 3 ក៏ធៀបដូចជាទឹកសន្សើមនៅលើភ្នំហ៊ើម៉ូន ដែលធ្លាក់មកលើភ្នំនៃក្រុងស៊ីយ៉ូន ដ្បិតនៅទីនោះព្រះយេហូវ៉ាបានប្រទានព្រះពរ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia