ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 132:12 - អាល់គីតាប

ប្រសិន​បើ​កូន​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​កូនចៅ​របស់អ្នក​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីបន្ទាល់​របស់យើង​ដែល​យើង​បង្រៀន​ពួកគេ នោះ​កូនចៅ​របស់ពួកគេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក​ជារៀងរហូត​ដែរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​កូន​ៗ​របស់​អ្នក​កាន់​តាម សេចក្ដី​សញ្ញា​របស់​យើង និង​សេចក្ដី​បន្ទាល់​ដែល​យើង​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ៗ​របស់​គេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក របស់អ្នក​ជា​រៀង​រហូត​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​បុត្រ​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សិន​ជា​កូន​ចៅ​របស់​ឯង​រក្សា​សេចក្ដី​សញ្ញា​របស់​អញ នឹង​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ចៅ​គេ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ឯង​ជា​ដរាប​ត​រៀង​ទៅ

សូមមើលជំពូក



ទំនុកតម្កើង 132:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​កូន​ប្រព្រឹត្ត​ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្តី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល! ឥឡូវ​នេះ សូម​ទ្រង់​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ទ្រង់ គឺ​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល​នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច។


យើង​នឹង​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​ស្ថិត‌ស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ទត ជា​ឪពុក​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។។


កូន​ចៅ​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ហើយ​ទ្រង់​នឹង​ថែ‌រក្សា​កូន​ចៅ​របស់​គេ រហូត​ត​ទៅ។


អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា បាន​ចំរើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: រស​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​បន្ទូល​របស់​យើង​ចាប់​ពី​ពេល​នេះ​រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


បុត្រា​នោះ​នឹង​លាត​សន្ធឹង​អំណាច គាត់​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ស្តេច ទត និង​នគរ​របស់​គាត់ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ គាត់​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​គាត់​ឲ្យ​បាន​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ទ្រង់​មាន​ចិត្ត​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទត​នឹង​មិន​ខ្វះ​ពូជ‌ពង្ស​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។


ដោយ​ទត​ជា​ណាពី​មួយ​នាក់​គាត់​ជ្រាប​ថា អុលឡោះ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​គាត់​ថា នឹង​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​គាត់​មួយ​នាក់ ឡើង​ស្នង​រាជ្យ។