Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 132:12 - ព្រះគម្ពីរខ្មែរសាកល

12 ប្រសិនបើ​កូនចៅ​របស់អ្នក​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីបន្ទាល់​របស់យើង​ដែល​យើង​បង្រៀន​ពួកគេ នោះ​កូនចៅ​របស់ពួកគេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​អ្នក​ជារៀងរហូត​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប្រសិន‌បើ​កូន​ៗ​របស់​អ្នក​កាន់​តាម សេចក្ដី​សញ្ញា​របស់​យើង និង​សេចក្ដី​បន្ទាល់​ដែល​យើង​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ៗ​របស់​គេ​ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក របស់អ្នក​ជា​រៀង​រហូត​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រសិន​បើ​បុត្រ​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​សិន​ជា​កូន​ចៅ​របស់​ឯង​រក្សា​សេចក្ដី​សញ្ញា​របស់​អញ នឹង​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​បង្រៀន​ដល់​គេ នោះ​កូន​ចៅ​គេ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ឯង​ជា​ដរាប​ត​រៀង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រសិន​បើ​កូន​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។​

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 132:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនចៅ​របស់​បាវបម្រើ​ព្រះអង្គ​នឹង​រស់នៅ ហើយ​ពូជពង្ស​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​នៅចំពោះ​ព្រះអង្គ”៕


សូមឲ្យ​ព្រះយេហូវ៉ា​បង្កើនចំនួន​អ្នករាល់គ្នា​ឡើង គឺ​អ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “រីឯ​ចំពោះ​យើង នេះ​ហើយ ជា​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​ពួកគេ គឺ​វិញ្ញាណ​របស់យើង​ដែល​សណ្ឋិត​នៅលើ​អ្នក និង​ពាក្យ​របស់យើង​ដែល​យើង​បាន​ដាក់​នៅក្នុង​មាត់​របស់អ្នក នឹង​មិន​ចាកចេញ​ពី​មាត់​របស់អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​នៃ​ពូជពង្ស​អ្នក​ឡើយ គឺ​ចាប់ពី​ឥឡូវនេះ​រហូតអស់កល្បជានិច្ច​!”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​៕


រីឯ​ការចម្រើនឡើង​នៃ​ការគ្រប់គ្រង និង​សន្តិភាព​របស់ព្រះអង្គ គ្មាន​ទីបញ្ចប់​ឡើយ គឺព្រះអង្គនឹងគ្រប់គ្រង​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​លើ​អាណាចក្រ​របស់ព្រះអង្គ ដើម្បី​ស្ថាបនា និង​ទ្រទ្រង់​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​សម្រេច​ការនេះ​។


ដោយព្រោះ​លោក​ជា​ព្យាការី ព្រមទាំង​ជ្រាប​ថា ព្រះ​បាន​ស្បថ​នឹង​លោក​ដោយ​ពាក្យសម្បថ​ថា​ម្នាក់​ពី​ពូជពង្ស​របស់​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម