យូសុះប្រៀបបាននឹងពន្លក លូតចេញពីដើមឈើដ៏ល្អ ដែលដុះនៅមាត់ទឹក មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។
ទំនុកតម្កើង 128:3 - អាល់គីតាប នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម ទំពាំងបាយជូរដែលមានផ្លែជាច្រើន ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នក ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។ ព្រះគម្ពីរខ្មែរសាកល ប្រពន្ធរបស់អ្នកនឹងបានដូចជាដើមទំពាំងបាយជូរដ៏សម្បូរផលផ្លែ នៅក្នុងផ្ទះរបស់អ្នក; កូនៗរបស់អ្នកនឹងបានដូចជាកូនអូលីវនៅជុំវិញតុរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម ទំពាំងបាយជូរដែលមានផ្លែជាច្រើន ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នក ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រពន្ធឯងនឹងបានដូចជាដើមទំពាំងបាយជូរមានផ្លែ ដែលដាំនៅក្នុងទីធ្លានៃផ្ទះឯង កូនឯងទាំងប៉ុន្មាន នឹងបានដូចជាដើមអូលីវនៅជុំវិញតុ របស់ឯង |
យូសុះប្រៀបបាននឹងពន្លក លូតចេញពីដើមឈើដ៏ល្អ ដែលដុះនៅមាត់ទឹក មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។
កូនរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកពុនយ៉ាម៉ីន។
អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ ពេញក្នុងបំពង់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពេលណាគេត្រូវតយុទ្ធជាមួយបច្ចាមិត្ត នៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសសោះឡើយ។
សូមឲ្យកូនប្រុសៗរបស់យើងប្រៀបដូចជា កូនឈើ ដែលដុះឡើងយ៉ាងស្រស់បំព្រង សូមឲ្យកូនស្រីៗរបស់យើងមានរូបឆោមស្អាត ដូចរូបទេពអប្សរដ៏ល្អប្រណីត។
រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងដំណាក់ របស់អុលឡោះ ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី ខ្ញុំពឹងផ្អែកលើចិត្តមេត្តាករុណា របស់អុលឡោះរហូតតទៅ។
អុលឡោះតាអាឡាបានដាក់ឈ្មោះឲ្យអ្នកថា “ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ” ប៉ុន្តែ ទ្រង់នឹងដុតបំផ្លាញដើមអូលីវនេះ ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង ហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។
ម្ដាយរបស់អ្នកប្រៀបបាននឹង ដើមទំពាំងបាយជូរដុះនៅក្បែរមាត់ទឹក ទំពាំងបាយជូរនោះមានផ្លែផ្កា បែកមែកសាខា ព្រោះសម្បូណ៌ទឹក។
រីឯអ្នកបើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវអុលឡោះកាត់យកមកផ្សាំនឹងដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេវិញ អុលឡោះនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។