ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:52 - អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​នឹក​ដល់ វិន័យ​របស់​ទ្រង់ កាល​ពី​អតីតកាល ហើយ​ចិត្ត​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹកចាំ​ច្បាប់​តាំងពី​អស់កល្ប​របស់ព្រះអង្គ ហើយ​កម្សាន្តចិត្ត​ខ្លួនទូលបង្គំ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​នឹក​ដល់​វិន័យ របស់​ព្រះ‌អង្គ​ពី​បុរាណ នោះ​ចិត្ត​ទូល‌បង្គំ​ក៏​បាន​ធូរ​ស្បើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹក​ដល់​វិន័យ​របស់​ព្រះអង្គ កាល​ពី​អតីតកាល ហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹក​ចាំ​ពី​បញ្ញត្ត​ទ្រង់ ដ៏​មាន​ពី​បុរាណ​មក ជា​ការ​នាំ​ឲ្យ​ទូលបង្គំ​បាន​ក្សាន្ត​ចិត្ត

សូមមើលជំពូក



ទំនុកតម្កើង 119:52
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា របស់​ទ្រង់​ឥត​ភ្លេច​សោះ​ឡើយ។


ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ទ្រង់​បាន​ធ្វើ ចូរ​នឹក​ដល់​អំណាច និង ការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​សម្រេច។


ខ្ញុំ​នឹក​ទៅ​ដល់​ជំនាន់​ដើម ខ្ញុំ​សញ្ជឹង​គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ ខ្ញុំ​ពិចារណា​អំពី​ស្នា‌ដៃ​របស់​ទ្រង់។


ខ្ញុំ​រំពឹង​គិត​អំពី​អតីតកាល គឺ​ពី​ជំនាន់​ដើម​ដ៏​យូរ‌លង់​ណាស់​មក​ហើយ