សូមជម្រាបម្ចាស់នៃជនជាតិអ៊ីស្រអែលឥឡូវនេះ សូមសម្រេចតាមបន្ទូលដែលទ្រង់បានសន្យាជាមួយអ្នកបម្រើទ្រង់ គឺទត ជាបិតារបស់ខ្ញុំ!
ទំនុកតម្កើង 119:38 - អាល់គីតាប សូមសម្រេចតាមបន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំជាអ្នកបម្រើរបស់ទ្រង់ គឺបន្ទូលដែលទ្រង់បានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចទ្រង់។ ព្រះគម្ពីរខ្មែរសាកល សូមបំពេញឲ្យសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គផង ដើម្បីឲ្យគេកោតខ្លាចព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមបញ្ជាក់ដល់អ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ជាសេចក្ដីដែលទុកសម្រាប់អស់អ្នក កោតខ្លាចព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបន្ទូលដែលព្រះអង្គបានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមសំរេចដល់អ្នកបំរើទ្រង់តាមព្រះបន្ទូល ជាសេចក្ដីដែលទុកសំរាប់ពួកអ្នកកោតខ្លាចដល់ទ្រង់ |
សូមជម្រាបម្ចាស់នៃជនជាតិអ៊ីស្រអែលឥឡូវនេះ សូមសម្រេចតាមបន្ទូលដែលទ្រង់បានសន្យាជាមួយអ្នកបម្រើទ្រង់ គឺទត ជាបិតារបស់ខ្ញុំ!
ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណា ចិត្តមេត្តាករុណារបស់ទ្រង់ ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ក៏ខ្ពស់យ៉ាងនោះដែរ។
ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា អុលឡោះតាអាឡាក៏អាណិតអាសូរអស់អ្នក ដែលគោរពកោតខ្លាចទ្រង់យ៉ាងនោះដែរ
តែចិត្តមេត្តាករុណារបស់អុលឡោះតាអាឡា ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ក៏នឹងសំដែងចិត្តស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
សូមរកយុត្តិធម៌ឲ្យខ្ញុំ ហើយរំដោះខ្ញុំឲ្យមានសេរីភាពផង សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ តាមបន្ទូលសន្យារបស់ទ្រង់!
សូមនឹកដល់បន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំ ដ្បិតទ្រង់បានធ្វើឲ្យខ្ញុំមានសង្ឃឹម!
នៅពេលខ្ញុំមានទុក្ខវេទនា បន្ទូលនេះធ្វើឲ្យចិត្តខ្ញុំបានធូរស្បើយ បន្ទូលសន្យារបស់ទ្រង់ បានធ្វើឲ្យខ្ញុំមានជីវិតឡើងវិញ។
សូមសំរាលទុក្ខខ្ញុំ ដោយសារចិត្តស្មោះស្ម័គ្ររបស់ទ្រង់ តាមបន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។
ទ្រង់សម្រេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ស្តាប់ឮសំរែក សូមអង្វររបស់គេ ហើយសង្គ្រោះគេ។
តែទ្រង់ពេញចិត្តនឹងអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ គឺអស់អ្នកដែលផ្ញើជីវិតលើចិត្ត មេត្តាករុណារបស់ទ្រង់។
អាល់ម៉ាហ្សៀសបានធ្វើឲ្យបន្ទូលសន្យាទាំងប៉ុន្មានរបស់អុលឡោះបានសម្រេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ីន»ទៅកាន់អុលឡោះ តាមរយៈអាល់ម៉ាហ្សៀស ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។