តើគេយកអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ? តើគេអង្វររកអុលឡោះ គ្រប់ពេលវេលាឬទេ?
ទំនុកតម្កើង 119:24 - អាល់គីតាប ខ្ញុំពេញចិត្តនឹងដំបូន្មានរបស់ទ្រង់ណាស់ ដំបូន្មានទ្រង់ជួយជាគំនិតដល់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីបន្ទាល់របស់ព្រះអង្គជាអំណរដល់ទូលបង្គំ និងជាទីប្រឹក្សាដល់ទូលបង្គំ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាទីសប្បាយរីករាយរបស់ទូលបង្គំ ហើយសេចក្ដីបន្ទាល់ទាំងនោះ ជាដំបូន្មានដល់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំយកសេចក្ដីបន្ទាល់ទ្រង់ ទុកជាសេចក្ដីអំណររបស់ខ្លួន ហើយជាសេចក្ដីដំបូន្មានផង។ |
តើគេយកអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ? តើគេអង្វររកអុលឡោះ គ្រប់ពេលវេលាឬទេ?
ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ខ្លាំងណាស់ ខ្ញុំមិនភ្លេចបន្ទូលរបស់ទ្រង់ឡើយ។
ខ្ញុំរីករាយនឹងបន្ទូលសន្យារបស់ទ្រង់ ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលប់ដែរ។
សូមសំដែងចិត្តមេត្តាករុណាមកលើ ខ្ញុំ ដើម្បីឲ្យខ្ញុំមានជីវិតឡើងវិញ ដ្បិតខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ណាស់។
ប្រសិនបើខ្ញុំមិនពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ទេ ខ្ញុំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។
សេចក្ដីទាំងនេះបានបំភ្លឺខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ហើយដោយការប្រព្រឹត្តតាម ខ្ញុំបានទទួលផលយ៉ាងបរិបូណ៌។
ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។
តើខ្ញុំត្រូវនិយាយទៅកាន់នរណា តើនរណាជួយពន្យល់ពួកគេឲ្យស្ដាប់ខ្ញុំ ដ្បិតពួកគេធ្វើជាថ្លង់ ហើយមិនអាចយកចិត្តទុកដាក់ស្ដាប់បានទេ។ ពេលខ្ញុំនាំបន្ទូលរបស់អុលឡោះតាអាឡាមកប្រាប់ ពួកគេបែរជានាំគ្នាសើចចំអក គឺពួកគេមិនចូលចិត្តឮឡើយ។
សូមពាក្យរបស់អាល់ម៉ាហ្សៀសសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរគុណអុលឡោះក្នុងចិត្ដ ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចំរៀងមកពីរសអុលឡោះ។
ត្រូវទន្ទេញគីតាបនៃហ៊ូកុំនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្តីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចំរុងចំរើន និងទទួលជោគជ័យ។