ខ្ញុំលើកដៃប្រណម្យគោរព បទបញ្ជារបស់ទ្រង់ ព្រោះខ្ញុំស្រឡាញ់បទបញ្ជានេះ ខ្ញុំចង់សញ្ជឹងគិតអំពីហ៊ូកុំរបស់ទ្រង់។
ទំនុកតម្កើង 119:117 - អាល់គីតាប សូមធ្វើជាបង្អែករបស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកហ៊ូកុំរបស់ទ្រង់ជានិច្ច។ ព្រះគម្ពីរខ្មែរសាកល សូមទ្រទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានសង្គ្រោះ នោះទូលបង្គំនឹងយកចិត្តទុកដាក់នឹងបទបញ្ញត្តិរបស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមធ្វើជាបង្អែករបស់ទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ ហើយបានគោរពរាប់អានច្បាប់ របស់ព្រះអង្គជានិច្ច! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមធ្វើជាបង្អែករបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកច្បាប់របស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ធ្វើជាបង្អែកនៃទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ នោះទូលបង្គំនឹងគោរពរាប់អានចំពោះបញ្ញត្តទ្រង់ជានិច្ច |
ខ្ញុំលើកដៃប្រណម្យគោរព បទបញ្ជារបស់ទ្រង់ ព្រោះខ្ញុំស្រឡាញ់បទបញ្ជានេះ ខ្ញុំចង់សញ្ជឹងគិតអំពីហ៊ូកុំរបស់ទ្រង់។
ដូច្នេះ ពេលណាខ្ញុំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ នោះខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ។
ខ្ញុំបានប្រព្រឹត្តតាមហ៊ូកុំទាំងប៉ុន្មាន របស់ទ្រង់ ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ទ្រង់ទេ។
ខ្ញុំពឹងផ្អែកលើទ្រង់តាំងពីនៅក្នុងផ្ទៃម្ដាយ គឺទ្រង់ហើយដែលបានយក ខ្ញុំចេញពីផ្ទៃម្ដាយ ខ្ញុំសរសើរតម្កើងទ្រង់ឥតឈប់ឈរ!
ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងកាន់ដៃស្ដាំរបស់អ្នកហើយ យើងប្រាប់អ្នកថា: កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ!
តើអ្នកមានឋានៈអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់គេដូច្នេះ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ក៏ប៉ុន្ដែ អ្នកបម្រើនោះមុខជាឈរមាំមិនខាន ដ្បិតអ៊ីសាជាអម្ចាស់មានអំណាចជួយគាត់ឲ្យឈរបាន។
ហើយអំណាចរបស់ទ្រង់ថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលទ្រង់បានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។
អុលឡោះអាចការពារបងប្អូន មិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ទ្រង់ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។