នៅពេលមានអាសន្ន ខ្ញុំបានអង្វរអុលឡោះតាអាឡា អុលឡោះតាអាឡាក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឲ្យខ្ញុំមានសេរីភាព។
ទំនុកតម្កើង 116:4 - អាល់គីតាប ពេលនោះ ខ្ញុំបានអង្វររកនាមអុលឡោះតាអាឡាថា៖ ឱអុលឡោះតាអាឡាអើយ សូមមេត្តាសង្គ្រោះជីវិតខ្ញុំផង! ព្រះគម្ពីរខ្មែរសាកល ពេលនោះ ខ្ញុំស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ាថា៖ “ឱព្រះយេហូវ៉ាអើយ! សូមរំដោះព្រលឹងរបស់ទូលបង្គំផង!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំបានអំពាវនាវ ដល់ព្រះនាមព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរ សូមរំដោះព្រលឹងទូលបង្គំផង!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖ ឱព្រះអម្ចាស់អើយ សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង |
នៅពេលមានអាសន្ន ខ្ញុំបានអង្វរអុលឡោះតាអាឡា អុលឡោះតាអាឡាក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឲ្យខ្ញុំមានសេរីភាព។
នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ទ្រង់។
សូមដោះលែងខ្ញុំឲ្យរួចផុតពីមុខដាវ សូមដោះលែងខ្ញុំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
មនុស្សទុគ៌តស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ស្តាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមទ្រង់មកវិញ ហើយសង្គ្រោះខ្ញុំផង សូមរំដោះខ្ញុំ ដោយចិត្តសប្បុរស
ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ទ្រង់បានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងទ្រង់ នៅក្នុងផ្នូរខ្មោចបានឡើយ។
រីឯអ្នកទារពន្ធគាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូងនិយាយថា “ឱអុលឡោះអើយ! សូមអាណិតមេត្ដាខ្ញុំជាមនុស្សបាបផង”។
ហើយគេក៏បានអញ្ជើញអ៊ីសា និងពួកសិស្សរបស់គាត់ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។