បទបញ្ជារបស់ទ្រង់ទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយខ្ញុំផង ដ្បិតគេបៀតបៀនខ្ញុំដោយឥតហេតុផល។
ទំនុកតម្កើង 109:26 - អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមជួយខ្ញុំផង! សូមសង្គ្រោះខ្ញុំ ដោយចិត្តមេត្តាករុណារបស់ទ្រង់! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង ឱសូមជួយសង្គ្រោះទូលបង្គំ តាមសេចក្ដីសប្បុរសនៃទ្រង់ |
បទបញ្ជារបស់ទ្រង់ទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយខ្ញុំផង ដ្បិតគេបៀតបៀនខ្ញុំដោយឥតហេតុផល។
មានទុក្ខលំបាកច្រើនឥតគណនារួបរឹតខ្ញុំ កំហុសរបស់ខ្ញុំផ្ទាល់បានតាមយាយីខ្ញុំ ធ្វើឲ្យខ្ញុំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសខ្ញុំមានចំនួនច្រើនជាង សរសៃសក់របស់ខ្ញុំទៅទៀត ខ្ញុំលែងមានកម្លាំង ប្រឈមមុខទៀតហើយ។
សូមអាណិតមេត្តាខ្ញុំ ឱអុលឡោះអើយ សូមអាណិតមេត្តាខ្ញុំផង ដ្បិតខ្ញុំមកពឹងផ្អែកលើទ្រង់ ខ្ញុំមក ជ្រកកោនក្រោមម្លប់អំណាចរបស់ទ្រង់ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកទ្រង់ ឥឡូវនេះ ជាពេលដែលគាប់បំណង ទ្រង់ហើយ ឱអុលឡោះអើយ ដោយទ្រង់មានចិត្តមេត្តាករុណាដ៏ធំធេង ទ្រង់ពិតជាសង្គ្រោះខ្ញុំមិនខាន សូមឆ្លើយតបមកខ្ញុំផង!។
អុលឡោះតាអាឡាអើយ ដោយទ្រង់មាន ចិត្តសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកខ្ញុំ ដោយចិត្តអាណិតមេត្តាដ៏ធំធេង សូមងាកមកមើលខ្ញុំផង!
កាលអាល់ម៉ាហ្សៀសរស់នៅក្នុងលោកនេះនៅឡើយ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូរអាសូមអុលឡោះ ដែលអាចសង្គ្រោះគាត់ឲ្យរួចពីស្លាប់។ ដោយអាល់ម៉ាហ្សៀសបានគោរពប្រណិប័តន៍អុលឡោះ នោះអុលឡោះក៏ប្រោសប្រទានតាមពាក្យសូមអង្វរ។