Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:25 - អាល់គីតាប

25 ពេល​មនុស្ស‌ម្នា​ឃើញ​ខ្ញុំ គេ​នាំ​គ្នា សើច​ចំអក និង​គ្រវី​ក្បាល​ដាក់​ខ្ញុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ទូលបង្គំ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​ពួកគេ​; កាលណា​ពួកគេ​ឃើញ​ទូលបង្គំ ពួកគេ​ក៏​គ្រវី​ក្បាល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល​ដល់​គេ កាល​ណា​គេ​ឃើញ​ទូល‌បង្គំ គេ​គ្រវី​ក្បាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពេល​មនុស្ស‌ម្នា​ឃើញ​ទូលបង្គំ គេ​នាំ​គ្នា​សើច​ចំអក និង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល​ដល់​គេ កាល​ណា​គេ​ប្រទះ​ឃើញ​ទូលបង្គំ នោះ​គេ​គ្រវី​ក្បាល

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:25
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏​អាច​និយាយ​ដូច អស់​លោក​បាន​ដែរ គឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំ ខ្ញុំ​នឹង​រៀប​រៀង​ពាក្យ‌ពេចន៍​ប្រឆាំង​អស់​លោក ខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។


គេ​ពោល​ថា “គាត់​ផ្ញើ​វាសនា​លើ​អុលឡោះ‌តាអាឡា​ហើយ ឲ្យ​ទ្រង់​រំដោះ​គាត់​ទៅ បើ​ទ្រង់​ស្រឡាញ់​គាត់ ឲ្យ​ទ្រង់​សង្គ្រោះ​គាត់​ទៅ!”។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា: សានហេ‌រីប​អើយ! ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារី នឹង​ប្រមាថ​មើល‌ងាយ​អ្នក អ្នក​ក្រុង​យេរូ‌សាឡឹម នឹង​គ្រវី​ក្បាល​ចំអក​ឲ្យ​អ្នក។


មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​អ៊ីសា ទាំង​គ្រវី​ក្បាល​ដាក់​គាត់ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ម៉ាស្ជិទ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ


ដ្បិត​អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឲ្យ​គាប់​ចិត្ត​របស់​គាត់​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ទ្រង់ បាន​ធ្លាក់​មក​លើ​ខ្ញុំ»។


ត្រូវ​សម្លឹង​មើល​ទៅ​អ៊ីសា ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ គាត់​សុខ​ចិត្ដ​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​គាត់ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ គាត់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ។


ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​គាត់ ទាំង​ស៊ូ​ទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​គាត់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម