Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:27 - អាល់គីតាប

27 សូម​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថា ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 សូមឲ្យ​ពួកគេ​ដឹង​ថា​នេះ​ជា​ព្រះហស្ត​របស់ព្រះអង្គ​; ព្រះយេហូវ៉ា​អើយ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ធ្វើ​ការនេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 សូម​ឲ្យ​គេ​បាន​ដឹង​ថា នេះ​ជា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​នេះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 សូម​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា ការ​នេះ​គឺ​ជា​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ទេ គឺ​ជា​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​បាន​ធ្វើ​ការ​នេះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន គាត់​ជា​បណ្ឌិត​ខាង​ហ៊ូកុំ ហើយ​ស្គាល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​យ៉ាង​ជ្រៅ​ជ្រះ គឺ​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រទាន​ឲ្យ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ បាន​ជួយ​គាត់ ហេតុ​នេះ​ហើយ ទើប​ស្តេច​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​គាត់។


ពេល​ខ្មាំង​សត្រូវ​ក្នុង​ចំណោម​ប្រជា‌ជាតិ ដែល​នៅ​ជុំ‌វិញ​យើង ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​ភ័យ​ខ្លាច។ ពួក​គេ​បាក់​មុខ ហើយ​យល់​ឃើញ​ថា សំណង់​នេះ​សម្រេច​ជា​រូប​រាង​ឡើង ដោយ‌សារ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​បាន​ជួយ។


ពេល​នោះ ទ្រង់​បញ្ឈប់​សកម្ម‌ភាព របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ស្នា​ដៃ របស់​ទ្រង់។


យើង​សើច​សប្បាយ​ជា‌និច្ច យើង​ស្រែក​ជយ‌ឃោស​ ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា គេ​បាន​ពោល​ថា: «អុលឡោះ‌តាអាឡា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។


ពេល​នោះ ពួក​គ្រូ​ធ្មប់​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ការ​នេះ​កើត​មក​ពី​អុលឡោះ»។ ប៉ុន្តែ ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


«តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សំគាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម