ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ ទ្រង់នាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់កិត្តិនាមរបស់ទ្រង់។
ទំនុកតម្កើង 109:21 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ! សូមទ្រង់មេត្តា ជួយខ្ញុំដោយយល់ដល់នាមទ្រង់ ទ្រង់មានចិត្តមេត្តាករុណា ដ៏លើសលប់ សូមរំដោះខ្ញុំផង! ព្រះគម្ពីរខ្មែរសាកល រីឯព្រះអង្គវិញ ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំអើយ សូមប្រព្រឹត្តដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គផង; ដោយសារសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អ សូមរំដោះទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ ដោយព្រោះព្រះហឫទ័យសប្បុរស ដ៏ល្អរបស់ព្រះអង្គ សូមរំដោះទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាអម្ចាស់អើយ សូមព្រះអង្គមេត្តា ជួយទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដ៏លើសលុប សូមរំដោះទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដី សប្បុរសដ៏ប្រសើររបស់ទ្រង់ |
ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ ទ្រង់នាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់កិត្តិនាមរបស់ទ្រង់។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំមានកំហុសធ្ងន់ណាស់ ដោយយល់ដល់នាមទ្រង់ សូមលើកលែងទោសឲ្យខ្ញុំផង។
ដ្បិតទ្រង់ជាសិលា និង ជាកំពែងការពារខ្ញុំ សូមដឹកដៃនាំផ្លូវខ្ញុំ ដោយយល់ដល់នាមទ្រង់។
ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ ប្រសើរលើសជីវិតទៅទៀត ខ្ញុំនឹងពោលពាក្យសរសើរតម្កើង សិរីរុងរឿងទ្រង់។
អុលឡោះតាអាឡាអើយ ដោយទ្រង់មាន ចិត្តសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកខ្ញុំ ដោយចិត្តអាណិតមេត្តាដ៏ធំធេង សូមងាកមកមើលខ្ញុំផង!
ចំពោះខ្ញុំ ខ្ញុំជាមនុស្សកំសត់ទុគ៌ត និងឈឺចុកចាប់ ឱអុលឡោះអើយ! សូមសង្គ្រោះខ្ញុំ សូមលើកខ្ញុំឡើងវិញផង។
អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយចិត្តអាណិតអាសូរ ទ្រង់តែងតែប្រណីសន្ដោស ទ្រង់អត់ធ្មត់ ហើយពោរពេញទៅដោយ មេត្តាករុណាដ៏ស្មោះស្ម័គ្រ។
ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេ ដែលប្រកបដោយចិត្តសប្បុរស និងចេះអត់អោនឲ្យយើងខ្ញុំ ទ្រង់មានចិត្តមេត្តាករុណាដ៏លើសលប់ ចំពោះអស់អ្នកដែលអង្វររកទ្រង់។
កាលអ៊ីសាមានប្រសាសន៍ដូច្នោះហើយ គាត់ងើបមុខមើលទៅលើមេឃនិយាយថា៖ «ឱអុលឡោះជាបិតាអើយ ឥឡូវនេះដល់ពេលកំណត់ហើយ សូមសំដែងសិរីរុងរឿងរបស់ខ្ញុំឡើង ដើម្បីឲ្យបុត្រាសំដែងសិរីរុងរឿងរបស់បិតាដែរ។