Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 តែ​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រោស​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រួច ដោយ​ព្រោះ​សេចក្ដី សប្បុរស​ដ៏​ប្រសើរ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 រីឯ​ព្រះអង្គ​វិញ ព្រះអម្ចាស់​យេហូវ៉ា​នៃទូលបង្គំ​អើយ សូម​ប្រព្រឹត្ត​ដល់​ទូលបង្គំ ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​ផង​; ដោយសារ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ល្អ សូម​រំដោះ​ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​ល្អ​របស់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ឱ​ព្រះ‌ជា‌អម្ចាស់​អើយ សូម​ព្រះអង្គ​មេត្តា ជួយ​ទូលបង្គំ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដ៏​លើស‌លុប សូម​រំដោះ​ទូលបង្គំ​ផង!

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ទ្រង់​មេត្តា ជួយ​ខ្ញុំ​ដោយ​យល់​ដល់​នាម​ទ្រង់ ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ដ៏​លើស‌លប់ សូម​រំដោះ​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិត ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ការ​ទុច្ចរិត ដ៏​មាន​ទំងន់​របស់​ទូលបង្គំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់


ដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ​ពិត ហេតុ​នោះ សូម​ទ្រង់​នាំ ហើយ​ដំរង់​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់


ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត បបូរ​មាត់​ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ល្អ​ណាស់​ហើយ សូម​បែរ​មក​ឯ​ទូលបង្គំ តាម​សេចក្ដី​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ទ្រង់


៙ ចំណែក​ទូលបង្គំ​មាន​សេចក្ដី​វេទនា ហើយ​ឈឺ‌ចាប់ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ មក​លើ​កទូលបង្គំ​ឡើង ដាក់​នៅ​ទី​ខ្ពស់​វិញ។


តែ​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​មេត្តា ករុណា នឹង​អាណិត‌អាសូរ ក៏​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ត្រង់​ជា​បរិបូរ


ដ្បិត​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ទ្រង់


កាល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះ‌នេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ដំកើង​ទ្រង់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម