ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលទ្រង់បានធ្វើ ពួកគេពុំបានរង់ចាំឲ្យទ្រង់ សម្រេចតាមគម្រោងការរបស់ទ្រង់ឡើយ។
ទំនុកតម្កើង 106:21 - អាល់គីតាប ពួកគេភ្លេចថាអុលឡោះបានសង្គ្រោះពួកគេ ដោយស្នាដៃដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប ព្រះគម្ពីរខ្មែរសាកល ពួកគាត់បានភ្លេចព្រះដែលជាព្រះសង្គ្រោះរបស់ពួកគាត់ ដែលធ្វើកិច្ចការដ៏ធំឧត្ដមនៅអេហ្ស៊ីប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានភ្លេចព្រះដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម នៅស្រុកអេស៊ីព្ទ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេ ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានភ្លេចព្រះដែលជួយសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសំបើមនៅស្រុកអេស៊ីព្ទ |
ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលទ្រង់បានធ្វើ ពួកគេពុំបានរង់ចាំឲ្យទ្រង់ សម្រេចតាមគម្រោងការរបស់ទ្រង់ឡើយ។
ទ្រង់សំដែងទីសំគាល់ និងការអស្ចារ្យផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសស្តេចហ្វៀរ៉អ៊ូន និងមន្ត្រីទាំងប៉ុន្មានរបស់គាត់។
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
អ៊ីស្រអែលអើយ អ្នកបានបំភ្លេចអុលឡោះ ដែលជាអ្នកសង្គ្រោះ អ្នកពុំបាននឹកឃើញម្ចាស់ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ជូនជាសក្ការៈដល់ព្រះដទៃ។
ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាអុលឡោះតាអាឡាប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ។ យើងជាម្ចាស់ដ៏សុចរិត និងជាអ្នកសង្គ្រោះ ក្រៅពីយើង គ្មានអ្នកសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។
ទ្រង់មានបន្ទូលថា: អ្នកទាំងនោះពិតជាប្រជារាស្ត្ររបស់យើងមែន ពិតជាកូនចៅដែលមិនធ្វើឲ្យយើងខកចិត្ត! ទ្រង់តែងតែសង្គ្រោះពួកគេជានិច្ច
មិនដែលមានស្ត្រីក្រមុំណា ភ្លេចគ្រឿងអលង្ការរបស់ខ្លួន ហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេច ខ្សែក្រវាត់មាសរបស់ខ្លួនដែរ។ រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើង តាំងពីយូរលង់ណាស់មកហើយ។
ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចំបាំង ឬដោយកងពលសេះឡើយ»។
ចូរលើកតម្កើងតែអុលឡោះប៉ុណ្ណោះ ទ្រង់ជាម្ចាស់របស់អ្នក គឺទ្រង់ហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដោយធ្វើការអស្ចារ្យ ទីសំគាល់អស្ចារ្យ ហើយប្រយុទ្ធជំនួសគេ ដោយអំណាច និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានធ្វើនៅស្រុកអេស៊ីបឲ្យអ្នកឃើញបែបនេះឬទេ?
អុលឡោះតាអាឡាបានសំដែងទីសំគាល់ និងការអស្ចារ្យយ៉ាងសំបើមឲ្យយើងឃើញ ដើម្បីកំទេចស្តេចហ្វៀរ៉អ៊ូន និងអស់អ្នកដែលនៅជាមួយស្តេច។
នៅពេលកំណត់ ទ្រង់បានសំដែងបន្ទូលរបស់ទ្រង់ ហើយប្រគល់បន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់អុលឡោះជាម្ចាស់សង្រ្គោះរបស់យើង។
មិនត្រូវគៃបន្លំយកអ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសំដែងចិត្ដល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្ដិយសសេចក្ដីបង្រៀនអំពីអុលឡោះ ជាម្ចាស់សង្គ្រោះរបស់យើងក្នុងគ្រប់កិច្ចការទាំងអស់។
ពួកគេលែងនឹកនាដល់អុលឡោះតាអាឡា ជាម្ចាស់របស់គេ ដែលបានរំដោះគេ ឲ្យរួចពីខ្មាំងសត្រូវនៅជុំវិញ។