ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 7:28 - អាល់គីតាប

«សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានី‌យ៉ែល ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហេតុ‌ការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លេក‌ស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យ‌ពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ដំណើររឿង​នេះ ចប់​ត្រឹមប៉ុណ្ណេះ​។ រីឯ​ខ្ញុំ ដានីយ៉ែល គំនិត​របស់ខ្ញុំ​បាន​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត​យ៉ាងខ្លាំង ហើយ​ទឹកមុខ​របស់ខ្ញុំ​ក៏​ផ្លាស់ប្ដូរ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ទុក​ដំណើររឿង​នេះ​នៅ​តែ​ក្នុង​ចិត្ត​ខ្ញុំ”៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ចំណែក​ឯ​ខ្ញុំ ដានី‌យ៉ែល គំនិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង ហើយ​មុខ​ខ្ញុំ​ក៏​ស្លេក​ស្លាំង តែ​ខ្ញុំ​រក្សា​រឿង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានី‌យ៉ែល ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហេតុ‌ការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លេក‌ស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យ‌ពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដំណើរ​នោះ​បាន​ចប់​ត្រឹម​ប៉ុណ្ណេះ ចំណែក​ខ្ញុំ ដានី‌យ៉ែល គំនិត​ខ្ញុំ​បាន​នាំ​ឲ្យ​ខ្ញុំ​វិតក្ក​ព្រួយ​ជា​ខ្លាំង ភាព​ខ្ញុំ​ក៏​ផ្លាស់​ប្រែ​ទៅ តែ​ខ្ញុំ​បាន​ទុក​ដំណើរ​នោះ​នៅ​តែ​ក្នុង​ចិត្ត​ទេ។

សូមមើលជំពូក



ដានី‌យ៉ែល 7:28
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្តេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្តាយ បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​គោរព​ដល់​កូន​ឬ?»។


បងៗ​មាន​ចិត្ត​ច្រណែន​នឹង​យូសុះ​ណាស់ ប៉ុន្តែ ឪពុក​របស់​គាត់​បាន​ចង​ចាំ​សុបិន​នេះ​ទុក​ក្នុង​ចិត្ត។


ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​អ្នក​នោះ ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​តប់‌ប្រមល់​ក្នុង​ចិត្ត គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។


ពេល​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។


បន្ទាប់​មក ស្ដេច​ទាំង​ពីរ​អង្គុយ​ចរចា​ជា​មួយ​គ្នា តែ​ដោយ​គំនិត​របស់​គេ​សុទ្ធ​តែ​អាក្រក់ គេ​ពោល​ពាក្យ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​ចរចា​របស់​គេ​ពុំ​អាច​បាន​ផល​អ្វី​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​បញ្ចប់​ដែល​បាន​កំណត់​ទុក។


ចំពោះ​អ្នក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង‌ប៉ឹង នោះ​អ្នក​នឹង​បាន​សម្រាក ហើយ​អ្នក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់ នៅ​គ្រា​ចុង​ក្រោយ​បំផុត»។


គាត់​តប​មក​ខ្ញុំ​វិញ​ថា៖ «ដានី‌យ៉ែល​អើយ កុំ​ខ្វល់​ខ្វាយ​ធ្វើ​អ្វី។ សេចក្ដី​ទាំង​នេះ​ត្រូវ​តែ​លាក់​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។


ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្ស ទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វ រហូត​ដល់​គំរប់​ប្រាំ‌ពីរ​ខួប។


ពេល​នោះ ដានី‌យ៉ែល ហៅ​បេល‌ថិស្សាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​គាត់​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​គាត់​ភ័យ​រន្ធត់​ជា​ខ្លាំង។ ស្តេច​មាន​ប្រសាសន៍​មក​កាន់​គាត់​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថិស្សា‌សារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថិស្សា‌សារ​ជម្រាប​ស្ដេច​ថា៖ «សូម​ជម្រាប​ស្តេច សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ស្តេច ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ស្តេច​វិញ!


មុខ​របស់​ស្តេច​ប្រែ​ជា​ស្លេក‌ស្លាំង គាត់​រំជួល​ចិត្ត មាន​រូប‌កាយ​ទន់​ខ្សោយ និង​ជើង​ញាប់‌ញ័រ។


ពេល​នោះ ខ្ញុំ ដានី‌យ៉ែល តប់‌ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ណាស់។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​បេលសា‌សារ ខ្ញុំ​ដានី‌យ៉ែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។


អ្នក​នោះ​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «បុត្រា​មនុស្ស​អើយ ចូរ​ជ្រាប​ថា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ សំដែង​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ»។


បន្ទាប់​មក គាត់​ពោល​ថា៖ «ខ្ញុំ​នឹង​ជម្រាប​ឲ្យ​អ្នក​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស ដ្បិត​ទ្រង់​បាន​កំណត់​ថ្ងៃ​ចុង​ក្រោយ​ទុក​ជា​ស្រេច​ហើយ។


ខ្ញុំ ដានី‌យ៉ែល ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ និង​មាន​ជំងឺ​ជា​ច្រើន​ថ្ងៃ។ បន្ទាប់​មក ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បំពេញ​មុខ‌ងារ​ជូន​ស្តេច​ត​ទៅ​ទៀត។ ប៉ុន្តែ និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ព្រោះ​គ្មាន​នរណា​អាច​យល់​បាន​ឡើយ។


កាល​បណ្ដា‌ជន​ឃើញ​អ៊ីសា គេ​ស្រឡាំង​កាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​គោរព​អ៊ីសា។


រីឯ​នាង​ម៉ារីយំ​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ដ ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។


បន្ទាប់​មក អ៊ីសា​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​ឪពុក‌ម្តាយ​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ ម្តាយ​របស់​អ៊ីសា​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ដ។


«ចូរ​ត្រង​ត្រាប់​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ចង​ចាំ​ទុក​ក្នុង​ចិត្ដ គឺ​បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។