Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:16 - អាល់គីតាប

16 ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​អ្នក​នោះ ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​តប់‌ប្រមល់​ក្នុង​ចិត្ត គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 នោះ​មើល៍! មាន​ម្នាក់​ទ្រង់ទ្រាយ​ដូច​កូនមនុស្ស​ពាល់​បបូរមាត់​របស់ខ្ញុំ រួច​ខ្ញុំ​ក៏​បើក​មាត់​និយាយ​នឹង​អ្នកដែល​ឈរ​នៅចំពោះ​ខ្ញុំ​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ដោយសារតែ​និមិត្ត​នេះ ការឈឺចុកចាប់​បាន​ធ្លាក់​មកលើ​ខ្ញុំ ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​នោះ ឃើញ​មាន​ម្នាក់​ដូច​កូន​មនុស្ស មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ឈរ​នៅខាង​មុខ​ខ្ញុំ​ថា៖ «ឱ​លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត​នេះ ចិត្ត​ខ្ញុំ​កើត​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង ហើយ​ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​ប្របាទ​តប់‌ប្រមល់​ក្នុង​ចិត្ត គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​ឃើញ​មាន​ម្នាក់​មាន​ភាព​ដូច​មនុស្ស​ជាតិ មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ហា​មាត់​និយាយ​ដល់​លោក ដែល​ឈរ​នៅ​មុខ​ខ្ញុំ​ថា ឱ​លោក​ម្ចាស់​អើយ សេចក្ដី​បារម្ភ​ព្រួយ​បាន​ចាប់​ខ្ញុំ ដោយ​ព្រោះ​ឃើញ​ការ​ជាក់​ស្តែង​នេះ ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​ទៀត​សោះ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:16
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូសា​ជម្រាប អុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌ជាអម្ចាស់​អើយ! តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ពូ​កែ​វោ​ហារ​ទេ ដ្បិត​ខ្ញុំ​មិន​ប្រសប់​និយាយ»។


ម៉ូសា​អង្វរ​ថា៖ «អុលឡោះ‌ជាអម្ចាស់​អើយ សូម​ចាត់​នរណា​ម្នាក់​ទៀត​ឲ្យ​ទៅ​ចុះ!»។


ដ្បិត​មាន​ប្រាជ្ញា​ច្រើន មាន​ទុក្ខ​កង្វល់​ក៏​ច្រើន ហើយ​មាន​ការ​ចេះ​ដឹង​ច្រើន មាន​ទុក្ខ​ព្រួយ​ក៏​ច្រើន​ដែរ។


រួច​យក​រងើក​ភ្លើង​នោះ​មក​ប៉ះ​មាត់​ខ្ញុំ ទាំង​ប្រាប់​ថា៖ «ដោយ​រងើក​ភ្លើង​នេះ​ប៉ះ​បបូរ​មាត់​អ្នក​ដូច្នេះ អុលឡោះ‌តាអាឡា​លើក‌លែង​ទោស​ឲ្យ​លោក ទ្រង់​ដក​បាប​ចេញ​ពី​លោក​ហើយ»។


បន្ទាប់​មក អុលឡោះ‌តាអាឡា​លាត​ដៃ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ


នៅ​លើ​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។


ប៉ុន្តែ ពេល​ណា​យើង​និយាយ​ទៅ​កាន់​អ្នក យើង​នឹង​បើក​មាត់​របស់​អ្នក ដើម្បី​ឲ្យ​ពោល​ទៅ​ពួក​គេ​ថា “នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។ មាន​អ្នក​ខ្លះ​ចង់​ស្ដាប់ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ចង់​ស្ដាប់​ទេ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ»។


មុន​ពេល​អ្នក​នោះ​មក​ដល់ នៅ​ពេល​ល្ងាចអុលឡោះ‌តាអាឡា​ដាក់​ដៃ​លើ​ខ្ញុំ។ លុះ​ព្រលឹម​ឡើង ពេល​អ្នក​នោះ​មក​ដល់ អុលឡោះ‌តាអាឡា​បើក​ឲ្យ​ខ្ញុំ​និយាយ​ឡើង​វិញ​បាន។ ទ្រង់​បើក​មាត់​ខ្ញុំ​ឲ្យ​និយាយ​ស្ដី គឺ​ខ្ញុំ​លែង​គ​ទៀត​ហើយ។


ខ្ញុំ ដានី‌យ៉ែល បាន​ឮ​ពាក្យ​ទាំង​នេះ តែ​ពុំ​បាន​យល់​អត្ថ‌ន័យ​ទេ ខ្ញុំ​ក៏​សួរ​ថា៖ «លោក‌ម្ចាស់​អើយ តើ​ហេតុ‌ការណ៍​ទាំង​នេះ​នឹង​ត្រូវ​ចប់​ដូច​ម្ដេច?»។


ពេល​នោះ ដានី‌យ៉ែល ហៅ​បេល‌ថិស្សាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​គាត់​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​គាត់​ភ័យ​រន្ធត់​ជា​ខ្លាំង។ ស្តេច​មាន​ប្រសាសន៍​មក​កាន់​គាត់​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថិស្សា‌សារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថិស្សា‌សារ​ជម្រាប​ស្ដេច​ថា៖ «សូម​ជម្រាប​ស្តេច សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ស្តេច ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ស្តេច​វិញ!


ពេល​នោះ ខ្ញុំ ដានី‌យ៉ែល តប់‌ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ណាស់។


«សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានី‌យ៉ែល ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហេតុ‌ការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លេក‌ស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យ‌ពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។


នៅ​ពេល​ដែល​ខ្ញុំ ដានី‌យ៉ែល កំពុង​តែ​សម្លឹង​មើល​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះ‌គិត​ចង់​យល់​អត្ថ‌ន័យ មាន​ម្នាក់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ


អ្នក​នោះ​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «បុត្រា​មនុស្ស​អើយ ចូរ​ជ្រាប​ថា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ សំដែង​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ»។


ក្នុង​ពេល​គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​អោន​មុខ​ដល់​ដី​ដដែល។ គាត់​ពាល់​ខ្ញុំ រួច​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។


ខ្ញុំ ដានី‌យ៉ែល ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ និង​មាន​ជំងឺ​ជា​ច្រើន​ថ្ងៃ។ បន្ទាប់​មក ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បំពេញ​មុខ‌ងារ​ជូន​ស្តេច​ត​ទៅ​ទៀត។ ប៉ុន្តែ និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ព្រោះ​គ្មាន​នរណា​អាច​យល់​បាន​ឡើយ។


ពេល​ខ្ញុំ​កំពុង​តែ​ទូរអា​នៅ​ឡើយ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​ជីព្រ‌អេល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ជូន​ជំនូន​វេលា​ល្ងាច។


រំពេច​នោះ ស្រាប់​តែ​គាត់​និយាយ​បាន​ដូច​ដើម​វិញ រួច​គាត់​បន្លឺ​សំឡេង​សរសើរ​អុលឡោះ។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។


លោក​ថូម៉ាស​និយាយ​ទៅ​អ៊ីសា​ថា៖ «តួន​ពិត​ជា​ម្ចាស់ និង​ជាអម្ចាស់​របស់​ខ្ញុំ​មែន!»។


បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ‌ទ័ព​របស់អុលឡោះ‌តាអាឡា ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ យ៉ូស្វេ​អោន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​និយាយ​អ្វី​មក​ខ្ញុំ?»។


នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ មាន​ម្នាក់​រាង​ដូច​បុត្រា​មនុស្ស ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។


លោក​ម៉ាណូ‌អា​ក៏​សូម​អង្វរអុលឡោះ‌តាអាឡា​ថា៖ ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ទ្រង់​មេត្តា​ប្រោស​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​គាត់​បង្រៀន​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។


លោក​គេ​ឌាន​ឆ្លើយ​តប​វិញ​ថា៖ «លោក​អើយ ប្រសិន​បើអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ដូន‌តា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា អុលឡោះ‌តាអាឡា​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​យើង​ហើយ ទ្រង់​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន!»។


លោក​គេឌាន​ឆ្លើយ​ថា៖ «អុលឡោះ​ជាអម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​អ៊ីស្រ‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​អំបូរ​របស់​ខ្ញុំ​ខ្សត់​ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ទៀត​សោត ក៏​ខ្ញុំ​ក្មេង​ជាង​គេ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម