Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:10 - អាល់គីតាប

10 គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្តេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្តាយ បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​គោរព​ដល់​កូន​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នៅពេល​យ៉ូសែប​រៀបរាប់ប្រាប់​ឪពុក​របស់គាត់ និង​ពួក​បងប្រុស​របស់គាត់ ឪពុក​របស់គាត់​ក៏​ស្ដីបន្ទោស​គាត់​ថា​៖ “យល់សប្តិ​ដែល​ឯង​បាន​យល់សប្តិឃើញ​នេះ​ជា​អ្វី​? តើ​យើង និង​ម្ដាយ​របស់ឯង ព្រមទាំង​ពួក​បងប្រុស​របស់ឯង ពិតជា​នឹង​មក​ក្រាបមុខដល់ដី​នៅចំពោះ​ឯង​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្ដែ កាល​គាត់​បាន​តំណាល​អំពី​សប្ដិ​នោះ​ប្រាប់​ឪពុក និង​បងៗ ឪពុក​បន្ទោស​គាត់​ថា៖ «តើ​ឯង​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ? តើ​ត្រូវ​ឲ្យ​ឪពុក និង​ម្តាយ​របស់​ឯង ព្រម​ទាំង​បងៗ​របស់​ឯង​ក្រាប​ដល់​ដី​គោរព​ឯង​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្ដាយ​បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​កូន​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គាត់​ក៏​និយាយ​ប្រាប់​ដល់​ទាំង​ឪពុក ហើយ​នឹង​ពួក​បងៗ​ដែរ តែ​ឪពុក​បន្ទោស​ថា ឯង​បាន​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ នឹង​ម្តាយ​ឯង ហើយ​បង​ប្អូន​ទាំង​អស់​ក្រាប​នៅ​ដី​គោរព​ដល់​ឯង​ឬ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ជាតិ​សាសន៍​នា​នា​បាន​ទៅ​ជា ខ្ញុំ​បម្រើ​របស់​កូន ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន ក្រាប​ចុះ​ចំពោះ​កូន!។ សូម​ឲ្យ​កូន​គ្រប់​គ្រង​លើ​បង‌ប្អូន​របស់​កូន! សូម​ឲ្យ​បង‌ប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន ក្រាប​ចុះ​ចំពោះ​កូន! អ្នក​ណា​ដាក់​បណ្តា​សា​កូន អ្នក​នោះ​មុខ​ជា​ទទួល​បណ្តាសា​មិន​ខាន! រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។


គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្តាប់​ស្រូវ​នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្តាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្តាប់​របស់​បងៗ បាន​មក​ព័ទ្ធ​ជុំ​វិញ​កណ្តាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​គោរព​ទៀត​ផង»។


ក្រោយ​មក យូសុះ​យល់​សប្តិ​ម្តង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្តង​ទៀត​ដូច​តទៅ​គឺ ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​គោរព​ដល់​ខ្ញុំ»។


ពេល​យូសុះ​មក​ដល់​ផ្ទះ​វិញ បងៗ​ក៏​នាំ​គ្នា​យក​ជំនូន​មក​ជូន​គាត់ ហើយ​ក្រាប​ដល់​ដី​គោរព​គាត់។


ពួក​គេ​តប​ថា៖ «បាទ​លោក ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​អោន​កាយ​ក្រាប​គោរព​យូសុះ។


យូដា និង​បង‌ប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​យូសុះ ឃើញ​គាត់​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​គោរព​យូសុះ​ដល់​ដី។


កូន​ចៅ​របស់​ពួក​ដែល​បាន​សង្កត់‌សង្កិន​អ្នក នឹង​នាំ​គ្នា​មក​អោន​កាយ​នៅ​ចំពោះ​មុខ​អ្នក ពួក​ដែល​បាន​ជេរ​ប្រមាថ​អ្នក នឹង​នាំ​គ្នា​មក​ក្រាប​នៅ និង​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​របស់អុលឡោះ‌តាអាឡា” “ក្រុង​ស៊ីយ៉ូន​របស់​ម្ចាស់​ដ៏‌វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម