ដានីយ៉ែល 4:24 - អាល់គីតាប សូមជម្រាប សុបិនរបស់ស្តេចមានន័យបែបនេះ គឺម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះស្តេចដូចតទៅ: ព្រះគម្ពីរខ្មែរសាកល ព្រះរាជាអើយ នេះជាការកាត់ស្រាយ និងជាការសម្រេចរបស់ព្រះដ៏ខ្ពស់បំផុត ដែលមកដល់ព្រះរាជាព្រះអម្ចាស់នៃខ្ញុំព្រះបាទ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បពិត្រព្រះករុណា សេចក្ដីកាត់ស្រាយមានន័យបែបនេះ គឺជារាជបញ្ជានៃព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវកើតមានដល់ព្រះករុណាជាអម្ចាស់នៃទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះរាជា សុបិនរបស់ព្រះករុណាមានន័យបែបនេះ គឺព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះព្រះករុណាជាអម្ចាស់ដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បពិត្រព្រះករុណា នេះជាសេចក្ដីសំរាយ ហើយគឺជាបង្គាប់ដែលមកពីព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវមកដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់ជីវិតនៃទូលបង្គំ |
ទ្រង់ធ្វើឲ្យពួកអ្នកធំធ្លាក់ទៅក្នុងសភាព ថោកទាប ហើយវង្វេងនៅក្នុងផ្លូវអន្តរាយ។
ទ្រង់បានតាំងអ្វីៗទាំងអស់ ឲ្យនៅស្ថិតស្ថេរជានិច្ចរហូតតទៅ ទ្រង់បានដាក់ហ៊ូកុំមួយ ដែលមិនប្រែប្រួលឡើយ។
ខ្ញុំនឹងប្រកាសហ៊ូកុំរបស់អុលឡោះតាអាឡា ទ្រង់មានបន្ទូលមកកាន់ខ្ញុំថា៖ «អ្នកជាបុត្រារបស់យើង គឺយើងទៅជាបិតាអ្នកនៅថ្ងៃនេះ ។
អុលឡោះលើកលែងទោសឲ្យអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់។ អ្នកគោរពកោតខ្លាចអុលឡោះតាអាឡារមែងចៀសផុតពីអំពើបាប។
សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលបានសម្រេចដូច្នេះ ដើម្បីបំបាក់អំនួតរបស់អស់អ្នកដែល ស្រឡាញ់កិត្តិយស និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន នៅលើផែនដីនេះ។
នេះជាការប្រកាសរបស់ម៉ាឡាអ៊ីកាត់ ជាការថ្លែងរបស់ពួកអ្នកដ៏វិសុទ្ធ ដើម្បីមនុស្សទាំងអស់ដឹងថា ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ របស់មនុស្សលោក ទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់ ហើយទ្រង់លើកអ្នកដែលទន់ទាបជាងគេ ឲ្យឡើងគ្រងរាជ្យក៏បាន។
ពេលនោះ ដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលគាត់ដឹងនៅក្នុងចិត្តគំនិត នាំឲ្យគាត់ភ័យរន្ធត់ជាខ្លាំង។ ស្តេចមានប្រសាសន៍មកកាន់គាត់សាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារជម្រាបស្ដេចថា៖ «សូមជម្រាបស្តេច សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ស្តេច ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ស្តេចវិញ!
យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសំគាល់ និងអំណាចផ្សេងៗដែលអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានសំដែងចំពោះយើង។