មិនដែលមាននរណា ដូចស្តេចអហាប់ទេ គឺស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសិបិល ជាភរិយា។
ដានីយ៉ែល 4:17 - អាល់គីតាប នេះជាការប្រកាសរបស់ម៉ាឡាអ៊ីកាត់ ជាការថ្លែងរបស់ពួកអ្នកដ៏វិសុទ្ធ ដើម្បីមនុស្សទាំងអស់ដឹងថា ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ របស់មនុស្សលោក ទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់ ហើយទ្រង់លើកអ្នកដែលទន់ទាបជាងគេ ឲ្យឡើងគ្រងរាជ្យក៏បាន។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីប្រកាសនេះជាការសម្រេចរបស់ពួកអ្នកសង្កេតការណ៍ សាលក្រមនេះជាពាក្យរបស់ពួកអ្នកវិសុទ្ធ ដើម្បីឲ្យមនុស្សរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ក៏ប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងតាំងមនុស្សតូចទាបលើវាផង’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោសនេះជាការសម្រេចរបស់ពួកអ្នកត្រួតពិនិត្យ ហើយសេចក្ដីសម្រេចនេះ ក៏តាមបង្គាប់របស់ពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សទាំងអស់ដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ព្រះអង្គប្រគល់រាជ្យនោះ ដល់អ្នកណាតាមតែព្រះហឫទ័យ ក៏តាំងមនុស្សដែលទន់ទាបបំផុតឡើង ឲ្យគ្រប់គ្រង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាការសម្រេចរបស់ទេវតា ជាបញ្ជារបស់ពួកអ្នកដ៏វិសុទ្ធ ដើម្បីមនុស្សទាំងអស់ដឹងថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ របស់មនុស្សលោក ព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គលើកអ្នកដែលទន់ទាបជាងគេ ឲ្យឡើងគ្រងរាជ្យក៏បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោសនេះ គឺជាពួកពិនិត្យត្រួតមើលដែលកាត់ឲ្យ ហើយសេចក្ដីនេះក៏តាមបង្គាប់នៃពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ ព្រមទាំងតាំងមនុស្សសណ្ឋានទាបថោកបំផុតឡើង ឲ្យគ្រប់គ្រងផង |
មិនដែលមាននរណា ដូចស្តេចអហាប់ទេ គឺស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសិបិល ជាភរិយា។
ទោះបីស្តេចអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពីអុលឡោះតាអាឡាដដែល។
អុលឡោះតាអាឡាបានតាំងបល្ល័ង្ករបស់ទ្រង់ នៅសូរ៉កា ទ្រង់គ្រងរាជ្យលើអ្វីៗទាំងអស់។
ទោះបីមានជនពាលដើរក្រឡឹងជុំវិញយើងខ្ញុំ ឬទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌ស កាន់តែច្រើនឡើងៗក៏ដោយ។
អុលឡោះតាអាឡាបានសំដែងឲ្យគេស្គាល់ទ្រង់ ទ្រង់កាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក
យើងបានតាំងអ្នកជាស្តេច ដើម្បីឲ្យអ្នកឃើញអំណាចរបស់យើង ហើយឲ្យកិត្តិនាមរបស់យើង បានឮខ្ចូរខ្ចាយពាសពេញលើផែនដីទាំងមូល។
ម៉ាឡាអ៊ីកាត់ទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ម្ចាស់ដ៏វិសុទ្ធ ម្ចាស់ដ៏វិសុទ្ធ ម្ចាស់ដ៏វិសុទ្ធ គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល! ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ទ្រង់!»។
បន្ទាប់មក ខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡាដែលមានបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ តើនរណានឹងនាំពាក្យរបស់យើង?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំនៅទីនេះស្រាប់ហើយ! សូមទ្រង់ចាត់ខ្ញុំចុះ!»។
យើងនឹងសងសឹកពួកគេ តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ នៅពេលយើងសងសឹកនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាជាម្ចាស់មែន»។
យើងនឹងនាំប្រជាជាតិដ៏សាហាវបំផុត ឲ្យមករឹបអូសយកផ្ទះរបស់ពួកគេ យើងនឹងបំបាក់អំនួតរបស់ពួកខ្លាំងពូកែ ហើយខ្មាំងនឹងប្រមាថទីសក្ការៈរបស់ពួកគេ។
ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាតែងតាំងជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។
ទ្រង់ប្រកបដោយប្រាជ្ញាញាណ និងអំណាច ទ្រង់ធ្វើឲ្យពេលវេលា និងរដូវកាល ផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ទ្រង់ទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ទ្រង់លើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសំគាល់ និងអំណាចផ្សេងៗដែលអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានសំដែងចំពោះយើង។
គេនឹងដេញស្តេចចេញពីចំណោមមនុស្ស ស្តេចនឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកជូនស្តេចពិសាដូចគោដែរ។ រូបកាយរបស់ស្តេចនឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែស្តេចទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់។
ស្ដេចនេះនឹងមានប្រសាសន៍ប្រឆាំងអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរហ៊ូកុំទៀតផង។ ស្តេចនឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយឆ្នាំ ពីរឆ្នាំ និងពាក់កណ្ដាលឆ្នាំ។
មនុស្សគ្រប់គ្នាត្រូវស្ដាប់បង្គាប់អាជ្ញាធរ ដ្បិតអំណាចទាំងឡាយសុទ្ធតែមកពីអុលឡោះ គឺអុលឡោះបានតែងតាំងឲ្យមានអំណាចទាំងនោះឡើង។
អុលឡោះបានជ្រើសរើសអ្វីៗ ដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឲ្យមាក់ងាយ ហើយគ្មានតម្លៃមកផ្ចាញ់អ្វីៗដែលមនុស្សលោក ចាត់ទុកថាថ្លៃថ្នរវិញ។
ខ្ញុំសុំអង្វរអ្នក នៅចំពោះអុលឡោះ នៅចំពោះអាល់ម៉ាហ្សៀសអ៊ីសា និងនៅចំពោះមុខម៉ាឡាអ៊ីកាត់ ដែលទ្រង់បានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។
សត្វមានជីវិតទាំងបួននោះ មានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថាៈ «អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះតាអាឡាជាម្ចាស់ ទ្រង់មានអំណាចលើអ្វីៗទាំងអស់ ទ្រង់នៅតាំងពីដើមរៀងមក ទ្រង់នៅសព្វថ្ងៃ ហើយកំពុងតែមក!»។
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិតអុលឡោះតាអាឡាបានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។